នៅថ្ងៃទី 28 ខែធ្នូ ក្រុមហ៊ុន Rox Motor បានដាក់លក់រថយន្ត Polestones Adamas ប្រភេទ Range-Extender SUV សម្រាប់ទីផ្សារចិន ដោយមាន 2 កម្រិត តម្លៃ 349,900 យ័ន (ប្រហែល 49,800 ដុល្លារ) និង 359,900 យ័ន (ប្រហែល 51,200 ដុល្លារ)។ រថយន្តថ្មីនេះអាចចាត់ទុកថាជាកំណែធ្វើឱ្យប្រសើរឡើងពី Polestones 01 ហើយមានជម្រើសកៅអី 6 និង 7 កៅអី ជាមួយជួរបើកបរសរុបតាមស្តង់ដារ CLTC ដល់ 1,405 គីឡូម៉ែត្រ។ មុននេះកាលពីខែតុលា Rox បានដាក់លក់ Polestones Adamas នៅទីផ្សារមជ្ឈិមបូព៌ា ដូចជា អេមីរ៉ាតអារ៉ាប់រួម (UAE) កាតា និងអារ៉ាប៊ីសាអូឌីត ហើយទទួលបានការបញ្ជាទិញប្រហែល 2,000 គ្រឿងក្នុងរយៈពេលមួយខែ។
ផ្នែករចនា Polestones Adamas នៅតែរក្សារចនាបថរាងប្រអប់ (boxy) ដូច Polestones 01 ដោយមានការកែប្រែតិចតួចប៉ុណ្ណោះ វាត្រូវបានដាក់ចំណាត់ថ្នាក់ជារ SUV ខ្នាតមធ្យមដល់ធំ មានទំហំបណ្តោយ 5298 មម/ទទឹង 1985 មម/ កម្ពស់ 1856 មម និងមាន គម្លាតកង់ពីមុខទៅក្រោយ 3010 មម។
រថយន្តនេះមានប្រព័ន្ធថាមពលគឺជាប្រភេទ Range-Extender រួមមានម៉ាស៊ីន 1.5T កម្លាំង 108 kW (145 សេះ) និងម៉ូទ័រអគ្គិសនី ភ្ជាប់ជាមួយថ្ម lithium ternary របស់ CATL ចំណុះ 44.5 kWh ដែលមានជួរបើកបរអគ្គិសនីសុទ្ធតាម CLTC ចម្ងាយ 215 គីឡូម៉ែត្រ និងជួរបើកបរសរុប 1,405 គីឡូម៉ែត្រ។ កំណែ FWD ប្រើម៉ូទ័រអគ្គិសនី 150 kW (201 សេះ) ខណៈកំណែ AWD បន្ថែមម៉ូទ័រអគ្គិសនីនៅខាងមុខកម្លាំង 200 kW (268 សេះ) ទៀត ធ្វើឱ្យកម្លាំងសរុបអតិបរមាឡើងដល់ 350 kW (469 សេះ) និងអាចស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោងចាយពេល 5.5 វិនាទី។
រថយន្តនេះក៏ប្រើ ប្រព័ន្ធប៊ូមខ្យល់ (air suspension) របៀប closed-loop ដែលអាចលៃតម្រូវកម្ពស់បាន 140 មម អាចចុះទឹកជម្រៅអតិបរមាបាន 770 មម សមត្ថភាពឡើងជម្រាលអតិបរមា 45° និងមានរបៀបបើកបរផ្លូវគ្រប់ប្រភេទចំនួន 7។ វាមានប្រព័ន្ធជំនួយបើកបរឆ្លាតវៃត្រូវបានគាំទ្រដោយ រ៉ាដា millimeter-wave 3 គ្រាប់ កាមេរ៉ា 11 និងរ៉ាដា ultrasonic 12 គ្រាប់ ព្រមទាំងប្រើឈីប Horizon Robotics Journey J6M។

ផ្នែកខាងក្នុងប្រើអេក្រង់បញ្ជាកណ្ដាលទំហំ 15.7 អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានអ្នកបើកបរ LCD ទំហំ 12.3 អ៊ីញ ដំណើរការដោយប្រព័ន្ធ Rox OS ហើយក៏មានជម្រើសអេក្រង់កម្សាន្តលើដំបូលខាងក្រោយ ទំហំ 15.7 អ៊ីញ កម្រិត 3K ផងដែរ។ កៅអីស្បែក Nappa គាំទ្រមុខងាខ្យល់តក្រជាក់ និងកំដៅ។ ការកំណត់រចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន ពោងសុវត្ថិភាព 8 គ្រាប់ ទូទឹកត្រជាក់ចំណុះ 8.5 លីត្រ ប្រព័ន្ធសំឡេង 24 គ្រាប់ និងជំនួយការសំឡេង AI។

Polestones Adamas EREV ចេញលក់នៅចិន តម្លៃចាប់ពី 49,800 ដុល្លារ បើកបរបាន 1,405 គីឡូម៉ែត្រ កម្លាំងអតិបរមា 469 សេះ
1 Min Read




