Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»iPhone 16 អាចនឹងលែងមានប៊ូតុងគ្រាប់ចុចដូចមុន
    បច្ចេកវិទ្យា

    iPhone 16 អាចនឹងលែងមានប៊ូតុងគ្រាប់ចុចដូចមុន

    April 23, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការចុះផ្សាយថ្មីដែលដកស្រង់ប្រភពចេញពីខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថា Apple បានដាក់ការកុម្ម៉ង់ពីដៃគូផ្គត់ផ្គង់នូវប្រព័ន្ធប៊ូតុងថ្មីប្រភេទ Capacitive Button ដែលនឹងជំនួសឲ្យប៊ូតុងគ្រាប់ចុចនៅលើ iPhone 16។

    ពាណិជ្ជកម្ម

    កាលពីឆ្នាំមុន ចចាមអារ៉ាមដែលបានចែកចាយ បានលើកឡើងថា iPhone 15 អាចនឹងប្ដូរប្រើប៊ូតុងថ្មីប្រភេទ Capacitive Button។ យ៉ាងណាគម្រោងការនេះត្រូវបានលុបចោល ដោយសារបញ្ហាប្រឈមកើតមាននៅពេលផលិត ដែលអាចនឹងពន្យារពេលដល់ការប្រកាសចេញ iPhone 15។

    ពេលនេះដែរ ប្រភពចេញពី Economic Daily News និយាយថា Apple បានដាក់បញ្ជាការកុម្ម៉ង់ប៊ូតុងប្រភេទថ្មីនេះពីក្រុមហ៊ុន Advanced Semiconductor Engineering ដែលនេះជាការឲ្យតម្រុយថាប៊ូតុងនេះនឹងបង្ហាញវត្តមានលើ iPhone 16 ប្រកាសចេញឆ្នាំនេះ។ ការកុម្ម៉ង់ទិញនេះ មានបញ្ចូលនូវបង្គុំ system-in-a-package ដើម្បីជំនួសចូលមកប៊ូតុងគ្រាប់ចុចនៅផ្នែកទាំងសងខាងនៃ iPhone 16។

    វាក៏នឹងមានការបន្ថែមនូវគ្រឿងបន្លាស់ Taptic Engine ចំនួនពីរ នៅផ្នែកទាំងសងខាងនៃ iPhone 16 ដោយប៊ូតុងប្រភេទនេះនឹងផ្ដល់ការឆ្លើយតបជារំញ័រនៅពេលចុច ប្រៀបដូចជាប៊ូតុង Home នៅលើ iPhone 7 អ៊ីចឹងដែរ៕

    Share. Facebook Telegram WhatsApp
    Previous ArticleApple ស្ដាប់បង្គាប់ចិន ព្រមដកកម្មវិធី Telegram និង WhatsApp ចេញពី App Store នៅចិន
    Next Article ប្រទេសមួយប្រកាសដូរអេក្រង់ឲ្យអត់យកលុយ សម្រាប់ Galaxy S និង Note មានបញ្ហាឆ្នូតបៃតងលើអេក្រង់

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.