ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
ប្រធានស្តីទី លោក Chansin Treenuchagron បានប្រាប់ថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន គ្រោងនឹងកាត់បន្ថយបុគ្គលិកពី ១៣ ០០០ ទៅ ១៥ ០០០ នាក់ នៅត្រឹមឆ្នាំ ២០២៥។
គួរឲ្យដឹងថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានកាត់បន្ថយតំណែងគ្រប់គ្រងចំនួន ២៤០ និងកាត់បន្ថយតំណែងអ្នកត្រួតពិនិត្យ ពី ៨ ទៅ ៥ កាលពីខែមុន ដើម្បីបង្កើនប្រសិទ្ធភាពការងារ៕