Browsing: ថៃ

ក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាក្នុងខែវិច្ឆិកា ហើយលើសពីការរំពឹងទុក ដោយសារតែការធ្លាក់ចុះជាសកល និងវិធានការបិទខ្ទប់របស់ប្រទេសចិន។ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃបានធ្លាក់ចុះ ៦ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន និងធៀបនឹងការព្យាករណ៍បានធ្លាក់ចុះ ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការស្ទង់មតិរបស់ Reuters  ដែលបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ៤,៤ ភាគរយនៅខែតុលា។ ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ២ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ ៥,១…

អភិបាល​ខេត្ត​ទេសចរណ៍​ថៃ លោក Yuthasak Supasor បាន​ប្រាប់​ទៅកាន់សន្និសីទ​សារព័ត៌មាន​តាម​អ៊ីនធឺណិត​កាល​ពី​ថ្ងៃទី២៣ ខែធ្នូនេះថា ប្រទេស​ថៃ​មាន​ភ្ញៀវ​ទៅលេងចំនួនប្រមាណ ១០,៩ លាន​នាក់​នៅ​ចន្លោះ​ខែ​មករា ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ​នេះ។ លោក​បាន​បន្ត​ថា​៖ «​ទីផ្សារ​កំពូល​គឺ​ម៉ាឡេស៊ី ឥណ្ឌា និង​ឡាវ​» ដោយ​បន្ថែម​ថា​ការ​មក​ដល់​អាច​លើស ១១,៥ លាន​នាក់​សម្រាប់​ពេញ​មួយ​ឆ្នាំ។…

សមាជិកនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ និង ៤,០ ភាគរយនៅឆ្នាំក្រោយ ដែលត្រូវបានជួយ ដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ទោះបីជាមានសម្ពាធអតិផរណាក៏ដោយ។ ការព្យាករណ៍ប្រៀបធៀបជាមួយនឹងការព្យាករណ៍ផ្លូវការរបស់ធនាគារកណ្តាលថៃ (BOT) កាលពីខែមិថុនាបានបង្ហាញថាមានការកើនឡើង ៣,៣ ភាគរយនៅឆ្នាំនេះ និង ៤,២ ភាគរយនៅឆ្នាំក្រោយ។ ធនាគារកណ្តាលបាននិយាយកាលពីថ្មីៗថាកំណើននៅឆ្នាំនេះអាចយកឈ្នះការព្យាករណ៍របស់ខ្លួនដោយសារតែវិស័យទេសចរណ៍ល្អជាងការរំពឹងទុក។ ទោះបីជាអតិផរណាដែលមានកម្រិតខ្ពស់ក្នុងរយៈពេល…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលថៃ បានប្រមូលពន្ធលើតម្លៃបន្ថែម (VAT) ជាង ៣ ពាន់លានបាត លើការលក់ទំនិញពីវេទិកាអនឡាញបរទេស នៅចន្លោះខែកញ្ញា ដល់ខែមករា។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IT មួយឈ្មោះថា IDC បាននិយាយថា ប្រទេសថៃបានកត់ត្រាការនាំចេញស្មាតហ្វូនដែលអាចប្រើ 5G ដ៏ធំបំផុតនៅក្នុងអាស៊ាន កាលពីឆ្នាំមុន ដែលជំរុញដោយភាពអាចរកបានយ៉ាងទូលំទូលាយនៃទូរសព្ទ 5G, តម្រូវការកើនឡើង និងការឧបត្ថម្ភធនពីរដ្ឋាភិបាល។

មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​ការពារ​ជំងឺ Centers for Disease Control and Prevention (CDC) របស់សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ​ បាន​បញ្ចូល​ប្រទេស​ថៃ ហុងកុង និង​នូវែលសេឡង់​ ទៅក្នុង​បញ្ជី​គោលដៅ​របស់ខ្លួន ​ដែល​ជនជាតិ​អាមេរិក​ត្រូវបាន​ណែនាំ​មិន​ឲ្យ​ទៅ​ទស្សនា​ ដោយសារ​ជំងឺ​កូវីដ-១៩។

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។

ក្រុមហ៊ុន Thai Oil Public Company Limited របស់ប្រទេសថៃ គ្រោងនឹងរៃអង្គាសប្រាក់ឲ្យបានប្រហែល ១,‌១ពាន់លានដុល្លារអាមេរិក ពីការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតថាមពលក្នុងស្រុក និងការផ្តល់ជូនភាគហ៊ុនថ្មី ដើម្បីសងប្រាក់កម្ចីរយៈពេលខ្លី និងផ្តល់មូលនិធិដល់ការពង្រីកអាជីវកម្មរបស់ខ្លួន។

ការិយាល័យ Office of the Royal Society (ORST) របស់ប្រទេសថៃ បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការនៃរាជធានីរបស់ប្រទេសថៃ ពីទីក្រុងបាងកក ទៅជា “Krung Thep Maha Nakhon” វិញ។

អតិផរណាខ្ពស់, កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងសម្ភារៈសំណង់ នឹងជំរុញឲ្យតម្លៃផ្ទះថ្មីកើនឡើងខ្ពស់នៅឆ្នាំ ២០២២ នេះ បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះ ចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ២០២០ មក​។