អភិបាលខេត្តទេសចរណ៍ថៃ លោក Yuthasak Supasor បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតកាលពីថ្ងៃទី២៣ ខែធ្នូនេះថា ប្រទេសថៃមានភ្ញៀវទៅលេងចំនួនប្រមាណ ១០,៩ លាននាក់នៅចន្លោះខែមករា ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំនេះ។
លោកបានបន្តថា៖ «ទីផ្សារកំពូលគឺម៉ាឡេស៊ី ឥណ្ឌា និងឡាវ» ដោយបន្ថែមថាការមកដល់អាចលើស ១១,៥ លាននាក់សម្រាប់ពេញមួយឆ្នាំ។
ក្នុងនោះការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលមុនពេលជំងឺរាតត្បាតមានប្រហែល ១២ភាគរយនៃ GDPសរុប ដែលជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ បន្ថែមពីនេះរដ្ឋាភិបាលរំពឹងថានឹងមានភ្ញៀងទេសចរណ៍កើនឡើងដល់ ២២លាននាក់នៅឆ្នាំក្រោយ។
ជាក់ស្តែង លោក Yuthasak បានថ្លែងថា៖ «យើងក៏កំពុងផ្តោតលើភ្ញៀវទេសចរដែលចំណាយខ្ពស់ផងដែរ ដោយមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ៕