ក្រុមហ៊ុន SK Group ដែលជាក្រុមហ៊ុនធំទីពីររបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ២៦ ខែធ្នូថា ខ្លួនកំពុងពិចារណាលក់ទ្រព្យសម្បត្តិមួយចំនួនរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងវិនិយោគឡើងវិញនៅក្នុងអាជីវកម្មផ្សេងទៀតនៅក្នុងប្រទេសក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុន SK Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុមគ្រោងនឹងសម្រេចចិត្តថាតើទ្រព្យសម្បត្តិណាដែលអាចលក់បានអាស្រ័យលើការផ្តល់ជូនរបស់អ្នកទិញ ហើយកំពុងពិចារណាលើការវិនិយោគឡើងវិញនូវប្រាក់ចំណូលមួយចំនួនពីការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុក។
ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីកាសែត Korea Economic Daily របស់កូរ៉េខាងត្បូងបានរាយការណ៍ពីផែនការរបស់ SK កាលពីល្ងាចថ្ងៃអាទិត្យ ដោយលើកឡើងពីប្រភពធនាគារវិនិយោគដែលមិនបញ្ចេញឈ្មោះ។
យោងតាមឯកសារនេះ ទ្រព្យសម្បត្តិដែលកាន់កាប់ដោយក្រុមហ៊ុនវិនិយោគអាស៊ីអាគ្នេយ៍របស់ SK Group ដែលអាចត្រូវបានលក់ រួមមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Vingroup របស់វៀតណាម ក្រុមហ៊ុន Masan Group បណ្តាញឱសថស្ថានលក់រាយ ហាងលក់ទំនិញ VinCommerce និងវេទិកាលក់រាយអតិថិជន The Crown X រួមទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុន fintech របស់ម៉ាឡេស៊ី Big Pay ផងដែរ៕