មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ Centers for Disease Control and Prevention (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ចូលប្រទេសថៃ ហុងកុង និងនូវែលសេឡង់ ទៅក្នុងបញ្ជីគោលដៅរបស់ខ្លួន ដែលជនជាតិអាមេរិកត្រូវបានណែនាំមិនឲ្យទៅទស្សនា ដោយសារជំងឺកូវីដ-១៩។
CDC បានដំឡើងការណែនាំអំពីការធ្វើដំណើររបស់ខ្លួនទៅជា “កម្រិតទី៤៖ ខ្ពស់ណាស់” (Level Four: Very High) សម្រាប់ប្រទេសថៃ និងទិសដៅពីរផ្សេងទៀត។ សរុបមក CDC ជំរុញឲ្យជនជាតិអាមេរិកជៀសវាងការធ្វើដំណើរទៅកាន់ប្រទេស និងដែនដីប្រហែល ១៣៥។
ជាមួយគ្នានេះដែរ CDC ក៏បានរាយបញ្ជីទិសដៅ ៣៣ ផ្សេងទៀតថាជា “កម្រិតទី៣៖ ខ្ពស់” និងណែនាំជនជាតិអាមេរិកដែលមិនបានចាក់វ៉ាក់សាំងជៀសវាងការធ្វើដំណើរ។
យ៉ាងណាមិញ វាបានទម្លាក់គោលដៅចំនួន៦ កាលពីថ្ងៃចន្ទដល់ កម្រិតទី៣ ក្នុងនោះរួមមាន Anguilla, Cape Verde, Fiji, Mexico, Philippines និង United Arab Emirates។ សរុបមានតែ ២៩ គោលដៅប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីជា “កម្រិតទី២៖ មធ្យម” ឬ “កម្រិត១៖ ទាប”៕