ក្រុមហ៊ុនផលិតដែកថែប Hoa Phat គ្រោងនឹងផលិតកុងតឺន័រ ៥០០ ០០០គ្រឿងក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយការខ្វះខាតចាប់តាំងពីកុងតឺន័រត្រូវបានជាប់គាំងនៅកំពង់ផែ បន្ទាប់ពីរងការវាយប្រហារដោយសារជំងឺកូវីដ១៩។
ក្រុមហ៊ុន Hoa Phat ខាងលើ គ្រោងនឹងសាងសង់រោងចក្រផលិតកុងតឺន័រដំបូងបង្អស់របស់ខ្លួន នៅខេត្ត Binh Duong ឬ Dong Nai និងនៅជិតកំពង់ផែ Cat Lai Port នៅក្នុងទីក្រុងហូជីមិញ និងកំពង់ផែអន្តរជាតិ Cai Mep – Thi Vai International Port នៅស្រុក Ba Ria ខេត្ត Vung Tau។
គួរឲ្យដឹងថា តំបន់ភាគខាងត្បូងទាំងនោះសុទ្ធតែមានតម្រូវការខ្ពស់ ជាពិសេសសម្រាប់កុងតឺន័រ។ តាមការស្រាវជ្រាវទីផ្សារដោយក្រុមហ៊ុន Hoa Phat តាមពិតបានរកឃើញថា ធុងកុងតឺន័រ ៣ ក្នុងចំណោម ៤ ត្រូវបានប្រើប្រាស់នៅទីនោះអស់ទៅហើយ។ យ៉ាងណាក៏ដោយ ផលិតកម្មកុងតឺន័ររបស់ក្រុមហ៊ុននេះ នឹងចាប់ផ្តើមនៅត្រីមាសទី ២ ឆ្នាំ ២០២២ តែម្តង៕