ផ្សារបង្គា Central Shrimp Market នៃខេត្តសាមុតសាខុន ក្នុងប្រទេសថៃ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃច័ន្ទបន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលរលកនៃជំងឺកូវីដ១៩ បានចាប់ផ្តើមរាលដាលម្តងទៀតនៅទីនោះ។
ផ្សារនេះមានសភាពអ៊ូអរមុនពេលថ្ងៃរះ ដោយមានអ្នកលក់ អ្នកទិញ និងកម្មករចំណាកស្រុកច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេទាំងអស់ត្រូវតែអនុវត្តយ៉ាងតឹងរឹង នូវវិធានការណ៍ដែលបានដាក់ ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ១៩។
ជាមួយគ្នានេះដែរ ឡានដឹកទំនិញដែលដឹកជញ្ជូនគ្រឿងសមុទ្រទៅកាន់ទីផ្សារខាងលើ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យ។ សីតុណ្ហភាពរបស់អ្នកចូលទៅក្នុងផ្សារ ត្រូវបានត្រួតពិនិត្យទាំងអស់ ហើយពួកគេត្រូវតែបង្ហាញភស្តុតាង ដែលបញ្ជាក់ថាពួកគេបានធ្វើតេស្តរកជំងឺកូវីដ១៩ រួចរាល់។
ទោះជាយ៉ាងណាក៏ដោយ វាក៏នៅតែមានករណីលើកលែងលើសមាជិកនៃទីផ្សារផ្ទាល់តែម្តង។ ប៉ុន្តែរដ្ឋបាលទីផ្សារបានចេញលិខិតបញ្ជាក់ថា ពួកគេបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់។
កម្មករចំណាកស្រុកទាំងអស់ ដែលស្ថិតនៅកំពង់ផែត្រី និងបង្គា ត្រូវពាក់ម៉ាស់មុខ និងឧបករណ៍ការពារ ដូចជា ស្រោមដៃស្បែកជើងកៅស៊ូ និងអាវអៀមកៅស៊ូស្របតាមស្តង់ដារ ដែលកំណត់ដោយក្រសួងសុខាភិបាល។ ដោយឡែក សម្រាប់អ្នកទិញ ឬកសិករដែលនាំបង្កង និងត្រីពីកសិដ្ឋានរបស់ពួកគេមកលក់នៅលើទីផ្សារ គឺម្នាក់ៗទទួលបានប័ណ្ណតម្រង់ជួរ ហើយត្រូវរង់ចាំនៅកន្លែងដែលមានកន្លែងអង្គុយជាជួរ ចែកចេញជាផ្នែក ស្របតាមច្បាប់គម្លាតសង្គម៕