[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំអ៊ុយអែត H&M បានប្រកាសថាខ្លួនទទួលប្រាក់ចំណូលកើនទ្បើងនៅក្នុងត្រីមាសទី ១ នេះ ។ ប៉ុន្តែការបិទហាងនៅរុស្ស៊ីបានចាប់ផ្តើមធ្វើឱ្យផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លួនផងដែរ។
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ H&M បានបិទហាងរបស់ខ្លួនចំនួន ១៨៥ និងបញ្ឈប់ការលក់តាម Online ឬ អ៊ីនធឺណិត នៅក្នុងប្រទេសរុស្ស៊ី។ ហើយក្រុមហ៊ុនធំៗមួយចំនួនដែលជាគូប្រជែងដូចជា Zara ក៏បានបិទដែរ។
ការលក់ជាសកលចាប់ពីថ្ងៃទី ១ ដល់ទី ២ ខែមីនា ទទួលបានប្រាក់ចំណូលកើនទ្បើងរហូតដល់ ៦% នៅក្នុងស្រុកដែលដូចគ្នានឹងឆ្នាំមុនដែរ។ ខណៈដែលការលក់សម្លៀកបំពាក់បានកើនទ្បើងដល់ ២៣% ឬ ៥,៣ ពាន់លាន់ដុល្លារ នៅក្នុងត្រីមាសទីមួយមុនការបិទទ្វារ។
សូមបញ្ជាក់ថាបន្ទាប់ពីរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែនរយៈពេលជាង ១ ខែមក មានក្រុមហ៊ុនធំជាច្រើននៅជុំវិញពិភពលោកបានបញ្ឈប់ការវិនិយោគ, ផលិត ឬនាំចេញ នាំចូលទៅកាន់ប្រទេសរុស្ស៊ីដោយសារតែបញ្ហាវិបត្តិសង្គ្រាមនេះ៕