[វៀតណាម] ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៧១,៣% ដែលជាការកើនឡើងខ្លាំងបំផុតក្នុងចំណោមប្រទេសដែលនាំចូលអង្ករពីវៀតណាម។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទំហំនាំចេញអង្ករក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះសម្រេចបានចំនួន ៣,៥២ លានតោន និង ១,៧២ ពាន់លានដុល្លារ កើនឡើង ១៦,២% ជាបរិមាណ និង ៤,៦% ជាតម្លៃ។
ប្រទេសហ្វីលីពីននៅតែជាទីផ្សារប្រើប្រាស់អង្ករដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះជាមួយនឹងចំណែកទីផ្សារ ៤៣,៦%។ ការនាំចេញអង្ករទៅកាន់ទីផ្សារនេះក្នុងរយៈពេល ៥ខែឈានដល់ ១,២៧ លានតោន និងជាង ៥៨៩លានដុល្លារ កើនឡើង ៣៤,៨% ជាបរិមាណ និង ១៧,៧% ជាតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រួមជាមួយប្រទេសហ្វីលីពីន សហរដ្ឋអាមេរិកគឺជាទីផ្សារដែលត្រូវការអង្ករវៀតណាមខ្លាំង។ ជាពិសេសក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ បរិមាណអង្ករនាំចេញទៅកាន់ប្រទេសនេះកើនឡើង ៧១,៣% ដែលជាការកើនឡើងខ្ពស់បំផុតក្នុងចំណោមប្រទេសនាំចូលអង្កររបស់វៀតណាម។ យោងតាមក្រសួងកសិកម្មអាមេរិក (USDA) ទីផ្សារនោះចូលចិត្តអង្ករក្រអូប និងគ្រាប់វែងដូចអង្ករ ST25 របស់វៀតណាម ហើយនោះជាប្រភេទអង្ករដែលនាំចូលអាមេរិកជិត២ឆ្នាំមកហើយ។ ដូចគ្នានេះដែរ EU ក៏ជាតំបន់ដែលបង្កើនការនាំចូលអង្ករគុណភាពខ្ពស់ពីវៀតណាមផងដែរ៕