នាព្រឹកថ្ងៃទី០៦ កក្កដានេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះអ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ (ចុចទីនេះ https://fb.watch/e4KUZyLDaF/ ដើម្បីទស្សនាវីដេអូពេញ)
ក្នុងនោះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតដាច់ខាតនូវការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ៕