ក្រុមហ៊ុន Apple កំពុងធ្វើការលើម៉ូដែល Apple Watch Series 8 ជាមួយនឹងអេក្រង់ធំជាងនេះ បើយោងតាមនាកប្រតិបត្តិ Ross Young ក្រុមហ៊ុន DSCC (ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់) និងលោក Jeff Pu ក្រុមហ៊ុន Haitong International Securities។ កាលពីខែតុលាឆ្នាំមុន លោក Young បានស្នើរថា Apple Watch Series 8 គួរតែអាចមានទំហំអេក្រង់បីបែប ខុសៗគ្នា ហើយឥឡូវនេះ ឆ្លើយតបទៅនឹងសំណួរ អំពីពាក្យចចាមអារ៉ាមនៅលើ Twitter លោក Young បានអះអាងថា ទំហំអេក្រង់បន្ថែមដែលចូលរួមក្នុងត្រកូល Apple Watch នឹងមានទំហំ ១,៩៩អុីញ តាមអង្កត់ទ្រូង។
ដូចគ្នានេះដែរ នៅក្នុងកំណត់ត្រាមួយទៅកាន់វិនិយោគិនដែលបានឃើញដោយ MacRumors ថាអ្នកវិភាគ Jeff Pu បានលើកឡើងថា អ្នកផ្គត់ផ្គង់ Apple Luxshare នឹងក្លាយជា “អ្នកផ្គត់ផ្គង់តែមួយគត់” ដែលមានអេក្រង់ធំរហូតដល់ ២អុីញ សម្រាប់ម៉ូដែល Apple Watch នៅឆ្នាំនេះ។ វាហាក់ដូចជាទំហំអេក្រង់ ១,៩៩អុីញ ដែលត្រូវបានបង្ហាញដោយ Young ហើយត្រូវបានបង្គត់ឡើង ២អុីញដោយ Pu ។
ទំហំអេក្រង់ ១,៩៩អុីញ Apple Watch បើធៀបទៅនឹង ១,៦៩១អុីញ នៅលើ Apple Watch Series 7 41mm និង ១,៩០១អុីញ នៅលើ Apple Watch Series 7 45mm។ ទំហំអេក្រង់ថ្មីនឹងផ្តល់នូវទំហំបន្ថែម ០,០៨៩អុីញ តាមអង្កត់ទ្រូងជាង 45mm របស់ Apple Watch Series 7 ដែលស្ទើរតែកើនឡើង ៥%។ វាអាចនឹងទៅរួច ដែលថាទំហំអេក្រង់ធំជាងនេះទាក់ទងទៅនឹងការរចនាឡើងវិញដែលមានពាក្យចចាមអារ៉ាមសម្រាប់ Apple Watch Series 8 ដែលមានគែមរាបស្មើ។ កាលពីដើមឆ្នាំនេះ មានការបែកធ្លាយពីប្រភពមិនច្បាស់លាស់ លើគណនី Twitter “ShrimpApplePro” ដែលនិយាយកែតម្រូវថា Apple Watch Series 7 នឹងមានការរចនារាងមូលដូច Apple Watch Series 6 ដោយបានអះអាងថា Apple កំពុងធ្វើការលើ “អេក្រង់កញ្ចក់ខាងមុខរាបស្មើ” សម្រាប់ Apple Watch ស៊េរី 8 ។ វាហាក់បីដូចជាអាចជឿជាក់បានដែលថាការរចនា Apple Watch ដែលមានគែមសំប៉ែត ដែលត្រូវបានលើកឡើងដំបូង មានការបែកធ្លាយដោយលោក Jon Prosser ក្នុងឆ្នាំ 2021 នឹងមានផ្ទៃខាងលើរាបស្មើធំជាងបន្តិច ដែលអាចពន្យល់ពីការកើនឡើងទំហំអេក្រង់ ៥% ទោះបីជានេះនៅតែជាការរំពឹងទុកក៏ដោយ។
វាក៏គួរអោយកត់សំគាល់ផងដែរថា ការអះអាងរបស់ Young និង Pu ក៏អាចភ្ជាប់ជាមួយនឹងពាក្យចចាមអារ៉ាមអំពីម៉ូដែលថ្មីរបស់ Apple Watch “Rugged” នៅឆ្នាំនេះ ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្នុងត្រកូល Apple Watch ជាមួយនឹងម៉ូដែល Series 8 ផ្សេងទៀត។ នាឡិកា Apple ស៊េរីទំនើបធ្លាប់ត្រូវបានផ្តល់ជូនក្នុងជម្រើសទំហំពីរប៉ុណ្ណោះ ដូច្នេះទីបីទំហំអេក្រង់ធំជាងនេះ អាចទាក់ទងជាមួយនឹងប្រភេទ Apple Watch “Explorer Edition” ថ្មីបន្ថែមទៀត ជាពិសេសប្រសិនបើនេះក៏ជាម៉ូដែលដែលផ្តល់នូវការរចនាថ្មី ជាមួយនឹងគែមរាបស្មើ។