ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើសេចក្តីព្រាងថវិកាបន្ថែមចំនួន ១៣,៣៨ ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការគាំទ្រដល់អាជីវកម្មខ្នាតតូច និងការពារការងារ ខណៈមេរោគឆ្លងកូវីដ១៩ កំពុងបង្ខំឲ្យរដ្ឋាភិបាលរក្សាច្បាប់គម្លាតសង្គម។
ក្រសួងហិរញ្ញវត្ថុប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការចំណាយសរុបរបស់រដ្ឋាភិបាលនឹងកើនឡើងដល់កំណត់ត្រា ៥៧៣ ទ្រីលានវ៉ុននៅឆ្នាំនេះ ពោលគឺកើនឡើង ១១,៩ ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលចំណូលពន្ធរំពឹងថានឹងកើនឡើងត្រឹមតែ ០,៣ ភាគរយប៉ុណ្ណោះ។
ចំនួននេះនឹងធ្វើឲ្យសមាមាត្របំណុល debt-to-GDP កាន់តែយ៉ាប់យ៉ឺន ពី ៨,៤ ភាគរយ ដល់ ៤៨,២ ភាគរយក្នុងឆ្នាំ ២០២១ ទល់នឹង ៤៣,៩ ភាគរយកាលពីឆ្នាំមុន។
លោក Ahn Do Geol អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា “យើងចង់ធ្វើឲ្យប្រាកដថា មិនមានចំណុចខ្វះខាតណាមួយឡើយ នៅពេលនិយាយអំពីការប្រើមូលនិធិគាំទ្រ សម្រាប់អាជីវកម្មខ្នាតតូច បើប្រៀបធៀបទៅនឹងរបៀបដែលយើងបានចំណាយពីមុនមក”៕