កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលវិនិយោគនៅក្នុងស្រុក ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈពេលវាជួយជំរុញដល់សេដ្ឋកិច្ច។
ក្នុងនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលធ្វើការវិនិយោគនៅក្នុងស្រុកនឹងត្រូវបានកាត់បន្ថយពន្ធរហូតដល់ ៣៥ ភាគរយដែលនឹងជួយក្រុមហ៊ុនសន្សំបានច្រើនជាង ២,៨២ពាន់លានដុល្លារ នៃការបង់ពន្ធក្នុងឆ្នាំ២០២៤។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសផ្សេងទៀតដូចជាតៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC) រួមទាំងសហរដ្ឋអាមេរិកបានប្រកាសពីផែនការនាំយកការផលិតបន្ទះឈីបទៅនៅលើច្រាំងសមុទ្រ និងជំរុញឧស្សាហកម្មក្នុងស្រុក៕