Browsing: កូរ៉េខាងត្បូង

កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលវិនិយោគនៅក្នុងស្រុក ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈពេលវាជួយជំរុញដល់សេដ្ឋកិច្ច។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលធ្វើការវិនិយោគនៅក្នុងស្រុកនឹងត្រូវបានកាត់បន្ថយពន្ធរហូតដល់ ៣៥ ភាគរយដែលនឹងជួយក្រុមហ៊ុនសន្សំបានច្រើនជាង ២,៨២ពាន់លានដុល្លារ នៃការបង់ពន្ធក្នុងឆ្នាំ២០២៤។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសផ្សេងទៀតដូចជាតៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC)…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amkor Technology របស់កូរ៉េខាងត្បូង នឹងវិនិយោគលុយចំនួន ១,៦ ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិតបន្ទះឈីបអេឡិចត្រូនិក នៅខេត្ត Bac Ninh ប្រទេសវៀតណាម។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ ទី ៣០ ខែវិច្ឆិកា ២០២១ ថា រដ្ឋសភាជាតិបានសម្រេចពន្យាពេលយកពន្ធ ពីការជួញដូររូបិយប័ណ្ណគ្រីបតូ (cryptocurrency) ក្នុងរយៈពេលមួយឆ្នាំ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វៀតណាម បាននាំចេញផ្លែឈើ និងបន្លែ សរុបតម្លៃ ១០៧,២៥ លានដុល្លារទៅកូរ៉េខាងត្បូង ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៣,៤៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគ ២,២ ទ្រីលានវ៉ុន (១,៩ ពាន់លានដុល្លារ) ដើម្បីក្លាយជាអ្នកផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធំបំផុតទាំង ៥ របស់ពិភពលោក នៅឆ្នាំ ២០២៥។

វិនិយោគិន Cryptocurrency ឬ រូបិយប័ណ្ណឌីជីថល នឹងត្រូវបង់ពន្ធលើប្រាក់ចំណេញ ២០ ភាគរយ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែពួកគេមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើការចំណាយ ដែលបានកើតឡើងក្នុងអំឡុងពេលដំណើរការរុករករ៉ែ (mining) ដូចជា ថ្លៃអគ្គិសនី ជាដើម។

ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើសេចក្តីព្រាងថវិកាបន្ថែមចំនួន ១៣,៣៨ ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការគាំទ្រដល់អាជីវកម្មខ្នាតតូច និងការពារការងារ ខណៈមេរោគឆ្លងកូវីដ១៩ កំពុងបង្ខំឲ្យរដ្ឋាភិបាលរក្សាច្បាប់គម្លាតសង្គម។