យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amkor Technology របស់កូរ៉េខាងត្បូង នឹងវិនិយោគលុយចំនួន ១,៦ ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិតបន្ទះឈីបអេឡិចត្រូនិក នៅខេត្ត Bac Ninh ប្រទេសវៀតណាម។
ក្នុងនោះ ទឹកប្រាក់សរុបចំនួន ៥២០ លានដុល្លារ នឹងត្រូវបានបញ្ចេញក្នុងដំណាក់កាលទី ១ ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំជាមួយនឹងការសាងសង់ដែលគ្រោងនឹងចាប់ផ្តើមនៅត្រីមាសក្រោយ។
សូមបញ្ជាក់ថា ការវិនិយោគសរុបចំនួន ១,៦ ពាន់លានដុល្លារ ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំក្រោយ។ Amkor Technology ស្ថិតក្នុងចំណោមអ្នកផលិតគ្រឿងអេឡិចត្រូនិកលំដាប់ពិភពលោកកំពូល ខណៈខេត្ត Bac Ninh មានក្រុមហ៊ុនធំៗ ដូចជា Foxconn, Samsung និង Canon ផងដែរ។
យ៉ាងណាមិញ ការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ១១ ខែដំបូង ឆ្នាំ២០២១ នេះ បានកើនឡើង ០,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ២៦,៤៦ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសវៀតណាម៕