ស្មាតហ្វូន Huawei Pura 70 Ultra ដែលទើបតែប្រកាសចេញថ្មីៗនេះបានពាំនាំនូវចំណុចពិសេសជាច្រើន ហើយក្នុងនោះមានមុខងារមួយដែលទើបមានដំបូងគេលើស្មាតហ្វូន នោះគឺមុខងារផ្ញើរូបភាពតាមផ្កាយរណបនៅពេលដែលមិនមានសេវាទូរសព្ទ។
លើស្មាតហ្វូនថ្មីរបស់ Huawei អ្នកប្រើប្រាស់អាចថតរូបភាព និងផ្ញើតាមរយៈកម្មវិធី Changlian ដោយភាគីម្ខាងទៀតត្រូវមានកម្មវិធីនេះដែរ ទើបអាចមើលឃើញរូបភាព ពុំនោះទេគឺអាចទទួលបានតែសារជាអក្សរប៉ុណ្ណោះ។
រូបភាពដែលផ្ញើចេញទៅត្រូវបានបន្ថយទំហំឲ្យតូចខ្លាំងបំផុត ដែលធ្វើឲ្យរូបភាពពិបាកមើល។ Huawei ណែនាំថា អ្នកប្រើប្រាស់គួរប្រើមុខងារនេះសម្រាប់ពេលដែលបន្ទាន់ខ្លាំង ដូចជាពេលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលត្រូវថតរូបភាពផ្ដល់ជាតម្រុយបន្ថែមដល់ក្រុមអ្នកសង្គ្រោះ៕