Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ក្រុមហ៊ុនឡាន Polestar ប្រកាសចេញលក់ស្មាតហ្វូនដំបូងរបស់ខ្លួន
    បច្ចេកវិទ្យា

    ក្រុមហ៊ុនឡាន Polestar ប្រកាសចេញលក់ស្មាតហ្វូនដំបូងរបស់ខ្លួន

    April 25, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីឆ្នាំមុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានប្រកាសចេញស្មាតហ្វូនផ្ទាល់ខ្លួនជាលើកដំបូង ហើយពេលនេះដល់វេនក្រុមហ៊ុនរថយន្ត Polestar វិញម្ដង ដោយក្រុមហ៊ុនបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនដំបូងឈ្មោះថា Polestar Phone។

    ពាណិជ្ជកម្ម

    Polestar Phone ត្រូវបានផលិតដោយក្រុមហ៊ុនទូរសព្ទចិន Meizu ដែលវាបានបង្កើតឡើងផ្អែកតាមស្មាតហ្វូនម៉ូដែល Meizu 21 Pro ដែលបានបង្ហាញចេញកាលពីខែកុម្ភៈកន្លងទៅ។ គួរដឹងថា Polestar និង Meizu ស្ថិតក្រោមការកាន់កាប់របស់ក្រុមហ៊ុនមេតែមួយគឺក្រុមហ៊ុន Geely។

    ស្មាតហ្វូននេះប្រើឈីប Snapdragon 8 Gen 3 ជាមួយអេក្រង់ ៦,៧៩អ៊ីញ បង្ហាញរូបភាពកម្រិត 1368×3192 និងជាអេក្រង់ OLED LTPO 120Hz អាចបញ្ចេញពន្លឺបាន 1850nits ដែលលើអេក្រង់ក៏មានទ្រនាប់ស្កេនម្រាមដៃផងដែរ។ វាមាន RAM 16GB ជាមួយអង្គផ្ទុក 1TB និងប្រើប្រព័ន្ធកាមេរ៉ា៣គ្រាប់នៅខាងក្រោយ, មានកាមេរ៉ា Selfie ទំហំ 32MP និងមានថ្មទំហំ 5050mAh ដែលសាកកម្លាំង 80W ប្រើខ្សែ, កម្លាំង 50W ឥតខ្សែ និងកម្លាំង 10W ពេលសាកឲ្យឧបករណ៍ដទៃ។

    ពិតណាស់ថាចំណុចទាក់ទាញសំខាន់នៃស្មាតហ្វូននេះគឺការផ្សារភ្ជាប់ជាមួយនឹងរថយន្ត Polestar ដោយបច្ចុប្បន្នអាចប្រើប្រាស់បានតែជាមួយរថយន្ត Polestar 4 ប៉ុណ្ណោះ។ អ្នកប្រើប្រាស់នឹងអាចប្រើស្មាតហ្វូននេះធ្វើជាកូនសោឌីជីថលបញ្ជារថយន្ត រួមជាមួយមុខងារជាច្រើនទៀត៕

    Share. Facebook Telegram WhatsApp
    Previous ArticleHuawei Pura 70 Ultra ជាស្មាតហ្វូនដំបូងគេអាចផ្ញើរូបភាពតាមផ្កាយរណប
    Next Article ចាំអស់ ១៤ឆ្នាំ ទីបំផុត iPad នឹងមានកម្មវិធីគិតលេខផ្ទាល់ខ្លួន

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.