Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»កំណើនការងាររបស់សហរដ្ឋអាមេរិក កើនឡើងយ៉ាងឆាប់រហ័ស ខណៈអាជីវកម្មចាប់ផ្តើមបើកទ្វារវិញ
    សេដ្ឋកិច្ចពិភពលោក

    កំណើនការងាររបស់សហរដ្ឋអាមេរិក កើនឡើងយ៉ាងឆាប់រហ័ស ខណៈអាជីវកម្មចាប់ផ្តើមបើកទ្វារវិញ

    July 3, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    តួលេខផ្លូវការបានបង្ហាញថា កំណើនការងាររបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងខែមិថុនា ស្របពេលដែលអាជីវកម្មចាប់ផ្តើមបើកឡើងវិញ។

    និយោជិកបានបង្កើតការងារច្រើនជាង ៨៥០ ០០០ ការងារ ដែលលើសការរំពឹងទុកកាលពីខែមុន ដែលជំរុញដោយមុខតំណែងថ្មីៗនៅក្នុងបារ និងភោជនីយដ្ឋាន ព្រមទាំងការលក់រាយ និងវិស័យការអប់រំ ផងដែរ។

    ពាណិជ្ជកម្ម

    ការិយាល័យស្ថិតិសហរដ្ឋអាមេរិក US Bureau of Labor Statistics បាននិយាយថា ទោះបីជាមានការកើនឡើងក្នុងការជួលក៏ដោយ អត្រាគ្មានការងារធ្វើបានផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ គឺ ៥,៩ ភាគរយ។

    ទោះបីជាចំនួនអ្នកមានការងារធ្វើត្រូវបានគេមើលឃើញថា មានចំនួនខ្ពស់បំផុតដល់ ៩,៣ លាននាក់ក៏ដោយ ក៏ក្រុមហ៊ុនដូចជា McDonald និង Chipotle ដែលស្ថិតនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច បានបង្កើនប្រាក់ឈ្នួលអប្បបរមានៅក្នុងភោជនីយដ្ឋាននៃក្រុមហ៊ុនរបស់ពួកគេ ដើម្បីព្យាយាមទាក់ទាញបុគ្គលិកថ្មីផងដែរ។

    តួលេខប្រចាំខែថ្មីបានបង្ហាញថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងបានកើនឡើង ០,៣% កាលពីខែមុន បន្ទាប់ពីកើនឡើង ០,៤% ក្នុងខែឧសភា៕

    សហរដ្ឋអាមេរិក
    Share. Facebook Telegram WhatsApp
    Previous Articleហោះហើរអត់បាន អ្នកលក់អាហារនៅព្រលានយន្តហោះ ចាប់ផ្តើមលក់ទៅឲ្យសាលា និងអូតែលវិញ
    Next Article ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Muji បើកហាងដំបូងនៅទីក្រុងហាណូយ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.