ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននៅតែដំណើរការទាបជាងសមត្ថភាព ព្រោះតែបញ្ហាកូវីដ១៩ អ្នកលក់អាហារនៅតាមព្រលានយន្តហោះ នៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមលក់ម្ហូបរបស់ពួកគេទៅឲ្យភោជនីយដ្ឋាន សាលារៀន និងសណ្ឋាគារវិញ។
ក្រុមហ៊ុន Noi Bai ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ហើយជាក្រុមហ៊ុនផ្តល់អាហារតាមអាកាសឈានមុខគេរបស់ប្រទេសវៀតណាម បានបម្រើអាហារតែ ៤,៦ លានដងនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ៤២,៥ ភាគរយពីឆ្នាំ ២០១៩ ។
មិនតែប៉ុណ្ណោះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជិត ៦០ ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ១២ លានដុល្លារ ដូច្នេះហើយបន្ទាប់ពីទទួលបានប្រាក់ចំណេញកើនឡើងអស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុននេះបានខាតបង់ជាង ៣៨ ពាន់លានដុង។
យ៉ាងណាក៏ដោយ អ្នកធ្វើអាជីវកម្មអាកាសចរណ៍ភាគច្រើន បានប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នាកាលពីឆ្នាំមុន៕