យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បំណុលគ្រួសារ (household debt) នៅប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៨ ឆ្នាំ បន្ទាប់ពីបានកើនឡើងដល់ ៩០.៥% នៃ GDP នៅត្រីមាសទីមួយ ឆ្នាំ២០២១ នេះ។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn Research Center (K-Research) បានរាយការណ៍ថា បំណុលគ្រួសាររបស់ថៃបានកើនឡើងដល់ ១៤,១៣ ទ្រីលានបាតក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ ឬ ៩០,៥ ភាគរយនៃ GDP ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ឆ្នាំ។ នេះបើយោងតាមទិន្នន័យរបស់ធនាគារថៃ។
គួររំលឹកឲ្យដឹងដែរថា កាលពីត្រីមាសទី ៤ ឆ្នាំ ២០២០ សមាមាត្របំណុលគ្រួសាររបស់ថៃ មានចំនួនត្រឹម ៨៤,៩% ប៉ុណ្ណោះ។
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលអូសបន្លាយពេលយូរក្នុងឆ្នាំនេះ បាននាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ច និងបំណុលគ្រួសារកើនតឡើង។ ជាលទ្ធផល K-Research បានផ្លាស់ប្តូរការព្យាករណ៍បំណុលគ្រួសារនៅប្រទេសថៃក្នុងឆ្នាំ ២០២២ ដល់កម្រិត ៩០-៩២% នៃ GDP ពី ៨៩-៩១% ពីមុន។
បំណុលគ្រួសារកើនឡើង ៨៨,១ ពាន់លានបាតក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ ដោយផ្អែកលើមូលដ្ឋានប្រាក់កម្ចី ៣ ប្រភេទ គឺប្រាក់កម្ចីទូទៅ, ប្រាក់កម្ចីប្រាក់កម្ចីមុខរបរ និងប្រាក់កម្ចីសម្រាប់តម្រូវការប្រចាំថ្ងៃរួមទាំងអាហារ៕