យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងហូជីមិញបានអនុម័តឲ្យមានការសាងសង់ផ្លូវតភ្ជាប់ ជាមួយច្រកទី៣ នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលមានតម្លៃជាង ២១០,៧។
កាសែតក្នុងស្រុក Tuoi Tre បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ផ្លូវនោះនឹងលាតសន្ធឹងជាង ៤ គីឡូម៉ែត្រ ពីផ្លូវ Tran Quoc Hoan ទៅផ្លូវ Cong Hoa ក្នុងស្រុក Tan Binh និងតភ្ជាប់ទៅស្ថានីយ T3 ដែលជាផ្លូវ ៤គន្លងថ្មី ហើយត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយការកកស្ទះចរាចរណ៍យូរអង្វែង នៅជុំវិញព្រលានយន្តហោះអន្តរជាតិខាងលើ។
ផ្លូវដែលត្រូវបានរចនាឡើងសម្រាប់យានយន្តធ្វើដំណើរ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ខាងលើ នឹងត្រូវសាងសង់ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ ផ្លូវកាត់ ៤គន្លង ប្រវែងជិត ១គីឡូម៉ែត្រ ក៏នឹងត្រូវសាងសង់នៅខាងមុខស្ថានីយដែរ។
អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលជាអាកាសយានដ្ឋានធំជាងគេរបស់វៀតណាម បានផ្ទុកលើសទម្ងន់ជាច្រើនឆ្នាំ ហើយជាលទ្ធផល ផ្លូវមានការប្រេះស្រាំ និង ខូចទ្រង់ទ្រាយ ដែលត្រូវបានរាយការណ៍តាំងពីឆ្នាំ ២០១៦។
គួរឲ្យដឹងថា អាកាសយានដ្ឋានខាងលើបានបម្រើអ្នកដំណើរចំនួន ៣៦ លាននាក់ក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៧ លើសពីសមត្ថភាពដែលបានរចនាឡើង ត្រឹម ២៥ លាននាក់ក្នុងមួយឆ្នាំ៕