[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុន Vingroup របស់វៀតណាម បានប្រកាសថា IPO សម្រាប់អង្គភាពរថយន្តរបស់ក្រុមហ៊ុន VinFast អាចនឹងពន្យារពេលរហូតដល់ឆ្នាំក្រោយ ដោយសារភាពមិនច្បាស់លាស់នៃទីផ្សារ។
IPO បច្ចុប្បន្ននេះត្រូវបានកំណត់ត្រឹមត្រីមាសទី ៤ នៃឆ្នាំនេះ ដែលលោកលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានបញ្ជាក់ថាកិច្ចព្រមប្រជុំទូទៅប្រចាំឆ្នាំថាក្រុមហ៊ុនផលិតរថយន្ត VinFast កំពុងតែប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានគ្រឿងបន្លាស់ពីប្រទេសចិន។
ហើយក្រុមហ៊ុនដែលគ្រប់គ្រងមូលបត្ររបស់ VinFast ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានដាក់ពាក្យស្នើសុំ IPO ជាមួយនិយតករមូលបត្រសហរដ្ឋអាមេរិក ស្របពេលដែលក្រុមហ៊ុនផលិតរថយន្ត Vingfast របស់វៀតណាមត្រៀមខ្លួនរួចរាល់ក្នុងងការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក៕