[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថាខ្លួននឹងផ្អាកប្រតិបត្តិការលើខ្សែចំនួន ១៤ នៅរោងចក្រចំនួន ៨ ដោយសារតែការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Toyota បានបញ្ជាក់ថានៅចន្លោះពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែឧសភា ដោយក្រុមហ៊ុនបានពង្រីកចំនួនខ្សែ និងរោងចក្រដែលរងផលប៉ះពាល់ដោយការផ្អាក។ ក្រុមហ៊ុនបានបន្តទៀថាការផ្អាកមួយផ្នែកនឹងប៉ះពាល់ដល់រថយន្តប្រហែល ៤ ម៉ឺនគ្រឿង និងកាត់បន្ថយគោលដៅសម្រាប់ការផលិតរថយន្តជាសកលប្រហែល ៥ ឬ ៧ ម៉ឺនគ្រឿង។
គួររំលឹកផងដែរថាក្រុមហ៊ុន Tesla ក៏បានបញ្ឈប់ការផលិតរថយន្តភាគច្រើននៅរោងចក្រសៀងហៃដោយសារតែមានបញ្ហាក្នុងការធានាផ្នែកសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន៕