[ទីផ្សារបរទេស] ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo បានខានបង់ក្នុងទំហំទឹកប្រាក់ ៤៤៥ ដុល្លារសហរដ្ឋអាមេរិក ដោយសារនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
សម្រាប់ការខាតបង់នៃ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo ភាគច្រើនលើការជួលយន្តហោះរបស់ខ្លួន។ ខណៈដែលបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុន Sumitomo បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានស្តីពីប្រាក់ចំណូលនេះថា គម្រោង Ambatovy Nickel របស់ខ្លួននៅ Madagascar បានកែប្រែក្លាយទៅជាកន្លែងរកផលចំណេញក្នុងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា កន្លងទៅ ជាលើកដំបូង។
គួររំលឹកផងដែរថាបន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះបានធ្វើឱ្យក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបានខាតបង់ប្រាក់ចំណូលជាច្រើនដោយសារតែវិបត្តិប្រទេសទាំងពីនេះ៕