រាល់ស្មាតហ្វូនស៊េរីខ្ពស់របស់ Samsung មិនមានមកជាមួយនូវដុំសាកនោះឡើយ ដោយអតិថិជនអាចទិញដុំសាកពី Samsung ដែលជាដុំសាកមានតម្លៃខ្ពស់ បើធៀបនឹងដុំសាកផ្សេងមានសមត្ថភាពដូចគ្នា។
នៅពេលនេះដែរ Samsung បានចេញលក់ដុំសាកថ្មី ជាដុំសាកមានរន្ធពីរ អាចសាកកម្លាំង 50W ប៉ុន្តែកម្លាំង 50W នេះទទួលបាននៅពេកសាកឧបករណ៍តែមួយ ប្រសិនបើសាកពីរក្នុងពេលតែមួយ ទទួលបានកម្លាំងតែ 25W ប៉ុណ្ណោះ។
កម្លាំងសាកនេះ មិនខ្លាំងក្លានោះឡើយ ប៉ុន្តែវាល្មមសម្រាប់ស្មាតហ្វូន Samsung ដោយមិនមានស្មាតហ្វូនណាអាចសាកលើសពីកម្លាំង 45W នោះឡើយ។ ឆ្នាំងសាកនេះដែរ មានលក់លើទីផ្សារអឺរ៉ុបក្នុងតម្លៃប្រមាណ ៧៤ដុល្លារ៕