អ្នកប្រហែលជាធ្លាប់ឃើញក្ដារចុចមានលេខ ប៉ុន្ដែតើដឹងឬអត់ ក្ដារចុចមានលេខបែបនេះមានការវិវត្តប្រមាណជិត ១០០ឆ្នាំ មកហើយ។ ដែលមានបង្ហាញដូចខាងក្រោម៖
– ការវិវត្តដំបូង ដែលដំបូងវាគ្រាន់តែជាក្ដារចុចរបស់ម៉ាស៊ីនគិតលេខ Tenkey តែក្រោយមកគេច្នៃវាទៅបំពាក់លើ ទូរសព្ទស៊េរីចាស់ អំឡុង ឆ្នាំ១៩៦០។
– ក្រោយមកគេយកគ្រាប់ចុចលេខទាំងនោះ ទៅដាក់លើក្ដារចុចកុំព្យូទ័រម្ដងក្នុង ឆ្នាំ១៩៥១ សម្រាប្រើលើម៉ាស៊ីនកុំព្យូទ័រដំបូង UNIVAC I បញ្ជារដោយ Console។
– មកដល់អំឡុងឆ្នាំ១៩៧០ មានការប្រើកុំព្យូទ័រផ្ទាល់ខ្លួន ទើបវាមានទំហំតូច ដែលបានផលិតសម្រាប់ជាមួយកុំព្យូទ័រ Sol-20 និង CompuColor 8001។
– មកដល់ ឆ្នាំ១៩៨៤ IBM បញ្ចេញក្ដារចុច Model M ជាក្ដារចុចពេញនិយម មានប៊ូតុង ១០១ និងត្រូវបានអភិវឌ្ឍមកដល់សព្វថ្ងៃ។