នៅលើ App Store មានមុខងារមួយអាចឱ្យអ្នកប្រើដឹងថា App នោះបានតាមដាន និងស្រង់ទិន្នន័យផ្សេងៗពីអ្នកបាន ដែលវាមានឈ្មោះថា មុខងារ App Privacy។
ដើម្បីចូលទៅទៅមើល ពេលបើក App Store ចុចលើ App Privacy នោះអ្នកនឹងឃើញ។ ដែលទិន្នន័យក្រុមហ៊ុនទាំងនោះស្រង់យកទៅមាន ៣ គឺ៖
១. Data Used to Track You វាអាចតាមដានដឹងថាអ្នកចូលទៅគេហទំព័រណាមួយ ឬការបើកកម្មវិធីជាដើម ដែលទិន្នន័យទាំងនោះអាចមាន លេខទូរសព្ទ អ៊ីមែល ឈ្មោះ កម្មវិធី ឬអត្តសញ្ញាណស្មាតហ្វូន។
២. Data Linked to You ជាព័ត៌មានពាក់ព័ន្ធនឹងអ្នកប្រើតែម្ដង ដូចជាទីតាំង ការទិញទំនិញ ការរុករកលើ Web ជាដើម។
៣. Data Not Linked to You ជាព័ត៌មានដែលមិនពាក់ព័ន្ធនឹងយើងជាអ្នកប្រើនោះទេ។
តែយ៉ាងណាក៏ដោយ ដើម្បីទិន្នន័យអ្នកប្រើប្រាស់ Apple បានបញ្ចេញមុខងារពិសេសមិនធ្លាប់មាន App Tracking Transparency លើ iOS 14.5 ដែលអាចបិទរាល់ការតាមដានផ្សេងៗពីកម្មវិធី ហ្គេម ដែលអ្នកប្រើប្រាស់។ មុខងារនេះអ្នកអាចឆែកមើលបាន ក្នុង Setting > Privacy & Security > Tracking