Huawei កំពុងតែរៀបចំបញ្ចេញស្មាតហ្វូន Mate 70 នៅក្នុង ខែកញ្ញា ២០២៤ នេះបើតាមការបង្ហើបពីប្រភពខាងក្នុង។ ត្បិតគោលបំណង គឺចេញលក់ស្របពេលនឹងការប្រកាសចេញរបស់ iPhone 16 ដែលគេមើលឃើញថា ជាការប្រកួតប្រជែងយ៉ាងត្រង់ៗ ពិសេសនៅក្នុងទឹកដីកំណើតផ្ទាល់ គឺប្រទេសចិន។
ព័ត៌មាននេះកើតឡើងក្នុងពេលដំណាលគ្នា នឹងរបាយការណ៍មួយផ្សេងទៀតដែលអះអាងថា Huawei បានលក់ចេញ Mate 60 ដល់ទៅ ៣០លានគ្រឿង ចាប់តាំងពីការមកដល់ដោយមិនប្រកាសបញ្ចេញក្នុង ខែសីហា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កន្លងមកមានរបាយការណ៍ជាច្រើនបានបង្ហាញថា Huawei កំពុងទទួលបានភាពទាក់ទាញនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន។ ចាប់តាំងពីសេវាកម្ម Google ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនដែលដើរដោយ HarmonyOS គឺមិនមានគុណវិបត្តិលើទីផ្សារប្រទេសចិននោះទេ៕