ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បានមើលឃើញ ប្រាក់ចំណូលរបស់ខ្លួនកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ នេះ នៅពេលដែលមនុស្សភាគច្រើនកំពុងជាប់គាំងនៅក្នុងផ្ទះ ដោយសារតែរោគរាតត្បាតកូវីដ១៩ ហើយកាន់តែប្រើប្រាស់សេវាកម្មរបស់ខ្លួនច្រើនឡើងៗ។
ក្រុមហ៊ុនរថយន្តចំនួន ៣ នៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមងាកមកប្តូរការលក់តាមបណ្តាញ Online វិញ ខណៈដែលពួកគេព្យាយាមទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ប្រទេសនេះ។
ក្រសួងពាណិជ្ជកម្មអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស និងតួកគី គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលវាជាលើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រី Boris Johnson ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយសហភាពអឺរ៉ុប។
[បរទេស] យោងតាមស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍កាលពីចុងសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួននឹងធ្វើការជាមួយដៃគូអន្តរជាតិដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិយ៉ាងហោចណាស់ ១៥ ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុបនៅឆ្នាំនេះ ដើម្បីខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាលការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី។ ចំពោះវិធានការនេះគឺមានបំណងជួយអឺរ៉ុបកាត់បន្ថយកាលការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក…