[បរទេស] យោងតាមស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍កាលពីចុងសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួននឹងធ្វើការជាមួយដៃគូអន្តរជាតិដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិយ៉ាងហោចណាស់ ១៥ ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុបនៅឆ្នាំនេះ ដើម្បីខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាលការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី។
ចំពោះវិធានការនេះគឺមានបំណងជួយអឺរ៉ុបកាត់បន្ថយកាលការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនរយៈពេលជាង ១ ខែកន្លងមកនេះ។
សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាប្រទេសនាំចូលថាមពលបន្តបង្កើនការទិញប្រេង និងឧស្ម័នពីទីក្រុងម៉ូស្គូ។ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនកំពុងទិញប្រេងពីរុស្ស៊ីដោយស្ងាត់ៗក្នុងតម្លៃថោក បន្ទាប់ពីឧស្សាហកម្មថាមពលរុស្ស៊ីរងការវាយប្រហារយ៉ាងខ្លាំងដោយទណ្ឌកម្មសកល នេះយោងតាមប្រភព Bloomberg។
គួរឱ្យដឹងថាយោងតាមការចុះផ្សាយរបស់ Reuters បានបញ្ជាក់ថាប្រទេសឥណ្ឌាកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីការនាំចូលប្រេងដែលមានតម្លៃថោកបំផុត៕