[បរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ Nikkei បានប្រកាសថាក្រុមហ៊ុន Apple នឹងមានផែនការកាត់បន្ថយការផលិត iPhone និង AirPods របស់ខ្លួន ខណៈដែលវិបត្តិអ៊ុយក្រែន និងអតិផរណាដែលកំពុងលេចឡើងលើតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក។
Nikkei បានបន្តទៀតថា ក្រុមហ៊ុន Apple គ្រោងនឹងផលិត iPhone SE តិចជាងមុនប្រហែល ២០ ភាគរយនៅត្រីមាសក្រោយ ឬការបញ្ជាទិញផលិតកម្មធ្លាក់ចុះប្រហែល ២ លានទៅ ៣ លានគ្រឿងជាងការគ្រោងទុកដំបូង ដោយសារតែតម្រូវការតិចជាងការរំពឹងទុក។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានកាត់បន្ថយការបញ្ជាទិញ AirPods ប្រមាណជាង ១០ លានគ្រឿងក្នុងឆ្នាំ ២០២២ ព្រោះការកាត់បន្ថយកម្រិតនៃសារពើភ័ណ្ឌដោយសារតែតម្រូវការផលិតផល។
បន្ថែមពីនេះបើយោងតាមការសិក្សាស្រាវជា្រវរបស់ Counterpoint បានបង្ហាញថា iPhone SE 4G លក់ចេញបានសរុប ១២ ភាគរយ ចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២០ រហូតដល់ ២០២១ ។
គួរឱ្យរំលឹងផងដែរថាក្រុមហ៊ុន Apple បានស្នើសុំអ្នកផ្គត់ផ្អង់ឱ្យធ្វើបានចំនួន ២ លានគ្រឿងសម្រាប់ iPhone 13 តិចជាងការគ្រោងទុកពីមុន ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថានេះគឺផ្អែកលើវេលានៃតម្រូវការប៉ុណ្ណោះ៕