ប្រទេសវៀតណាមកំពុងរំពឹងថា នឹងមានក្រុមហ៊ុនផលិត ផលិតផលបច្ចេកវិទ្យា ចំនួន ៥០០ និងក្រុមហ៊ុនកសិកម្មចំនួន ២០០ ទៀតចូលមក ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា នៅត្រឹមឆ្នាំ ២០៣០។
យោងតាមកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ជាតិ ឆ្នាំ ២០៣០ (National High-Tech Development Program 2030) រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅបង្កើនតម្លៃនាំចេញផលិតផលបច្ចេកវិទ្យា ដល់ប្រមាណ ៦០ ភាគរយ នៃតម្លៃនាំចេញសរុប នៅក្នុងឧស្សាហកម្មផលិតកម្ម និងកែច្នៃ។
គួរឲ្យដឹងផងដែរថា ប្រទេសមួយនេះក៏កំពុងតែស្វែងរកការអភិវឌ្ឍ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាជាន់ខ្ពស់ ចំនួន ២០ ដែលជាផ្នែកមួយនៃបញ្ជីបច្ចេកវិទ្យា ដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ ការផ្តល់ថវិកាសម្រាប់កម្មវិធីនេះ នឹងបានមកពីថវិការបស់រដ្ឋ អង្គការ និងក្រុមហ៊ុនឯកជន៕