Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ប្រើពេលជាង ៣ឆ្នាំ ទើបម្ចាស់ដើមសូកូឡាល្បី Dubai Chocolate អាចដំណើរការម៉ាកយីហោខ្លួនឲ្យដើររលូនបាន
    គំនិតអាជីវកម្ម

    ប្រើពេលជាង ៣ឆ្នាំ ទើបម្ចាស់ដើមសូកូឡាល្បី Dubai Chocolate អាចដំណើរការម៉ាកយីហោខ្លួនឲ្យដើររលូនបាន

    December 11, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ជឿជាក់ថា បងប្អូនប្រាកដជាធ្លាប់បានឮ និងឃើញពីសូកូឡាដែលល្បីល្បាញពេញបណ្តាសង្គម “Dubai Chocolate”។ សូកូឡានេះត្រូវបានបង្កើតឡើងដោយ Sarah Hamouda ដែលជាស្ថាបនិក និងជាម្ចាស់ម៉ាកយីហោ FIX Dessert Chocolatier។

    តាមពិតទៅ ឈ្មោះដើមរបស់សូកូឡានេះគឺ “Can’t Get Knafeh of It” ប៉ុន្តែដោយសារផលិតនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ទើបជាប់ឈ្មោះជា Dubai Chocolate។ រូបមន្តរបស់សូកូឡានេះ កើតចេញពីគំនិតរបស់ Sarah អំឡុងពេលកំពុងពរពោះ និងមានអារម្មណ៍ឃ្លានរបស់ប្លែកៗ។ រូបមន្តពិសេសនេះរួមបញ្ចូលគ្នានូវស្នូលគ្រីមគ្រាប់រីករាយ និង knafeh ស្រួយៗ។

    ពាណិជ្ជកម្ម

    Sarah Hamouda បានបង្កើត FIX Dessert Chocolatier ជាអាជីវកម្មទីមួយរបស់ខ្លួនតាំង ពីឆ្នាំ ២០២១ មកម្ល៉េះ បន្ទាប់ពីលាឈប់ពីការងារ។ ក្នុងឆ្នាំដំបូងៗ ម៉ាកយីហោនេះមិនទាន់ត្រូវបានគេស្គាល់ទូលំទូលាយនោះទេ ហើយការកុម្ម៉ង់ក៏ស្ទើរតែគ្មាន។ ភាពមិនល្អប្រសើរនេះបានធ្វើឲ្យ Sarah អស់សង្ឃឹម និងគិតចង់បោះបង់ចោលអាជីវកម្មជាច្រើនដង ក៏ព្រោះតែកត្តាចម្បងគឺការខ្វះខាតថវិកាក្នុងការបន្តទៀត។

    បីឆ្នាំក្រោយមក នៅដើមឆ្នាំ ២០២៤ Dubai Chocolate បានផ្លាស់ប្តូរជោគវាសនារបស់ខ្លួនទាំងស្រុង។ ភាពល្បីល្បាញបានផ្ទុះឡើងខ្លាំងបន្ទាប់ពីគណនី TikTok ឈ្មោះ Maria Vehera បានបង្ហោះវីដេអូសូកូឡា ដែលទទួលបានអ្នកចូលមើលដល់ទៅ ១២០លានដង ក្នុងរយៈ ពេលដ៏ខ្លី។ ចំណែក ក្នុងពេលត្រឹមតែ ១ម៉ោង ពួកគេទទួលបានការកុម្មង់ដល់ទៅ ៣០,០០០ ដុំ។

    នឹកស្មានមិនដល់នោះគឺ ត្រឹមតែ ១១ថ្ងៃ ១.២លានដុំ ត្រូវបានលក់ និងផ្ញើចេញទៅគ្រប់បណ្តាប្រទេស រហូតដល់ដាច់ស្តុក និងកំណត់ម្នាក់ទិញបានតែ ១ដុំប៉ុណ្ណោះ។ នេះមិនមែនជាផលិតផលថ្មីទេ តែជាផលិតផលចំណាយពេល ៣ឆ្នាំ ជាមួយនឹងការខំប្រឹងប្រែង ក្តីសង្ឃឹមកន្លងមករបស់ Sarah រួមទាំង ក្រុមការងារ ក្នុងការទទួលបានភាពជោគជ័យមួយដ៏នឹកស្មានមិនដល់។

    Sarah Hamouda ក៏បានចែករំលែកសារខ្លះៗ ដល់ម្ចាស់អាជីវកម្មនោះគឺ ត្រូវជឿជាក់ទៅលើផលិតផលរបស់ខ្លួន ត្រូវមានការអត់ធ្មត់ ការតាំងចិត្ត និងចំណាយខ្ពស់ ព្រោះថាផ្លូវមួយនេះគឺត្រូវការពេលវេលាយូរទម្រាំតែទទួលបានលទ្ធផលដែលសមប្រកប និងសមតាមបំណង។

    BizNews Dubai Chocolate Sarah Hamouda
    Share. Facebook Telegram WhatsApp
    Previous Articleមិនមែន GPU! តែបច្ចុប្បន្ននេះ អគ្គិសនីគឺជាបញ្ហាធំជាងគេនៅក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា AI
    Next Article ចិន បង្ហាញវ៉ែនតា AR ដំបូងគេក្នុងលោក អាចបម្លែងពី 2D ទៅ 3D ដោយស្វ័យប្រវត្តិ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.