AI Inside ដែលក្រុមហ៊ុន AI ប្រភេទ Startup មួយរបស់ប្រទេសជប៉ុន ដែលមានតម្លៃ ២,៥ ពាន់លានដុល្លារ បានចូលរួមក្នុងប្រទេសវៀតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រពង្រីកយុទ្ធសាស្រ្តសកលលោករបស់ខ្លួន។
ក្រុមហ៊ុន AI Inside នឹងចាប់ដៃគូជាមួយក្រុមហ៊ុន OCG Technology ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងអង្គភាពប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម ( Vietnam Posts and Telecommunications Group ឬ VNPT) និងក្រុមហ៊ុន Nippon Telegraph and Telephone របស់ជប៉ុន ដើម្បីលក់ Software របស់ខ្លួនទៅកាន់ទីផ្សារប្រទេសវៀតណាម។
កម្មវិធី ឬ Software របស់ក្រុមហ៊ុន AI Inside បំលែងឯកសារក្រដាស ទៅជាទិន្នន័យអេឡិចត្រូនិក ដោយប្រើបញ្ញាសិប្បនិម្មិត (Artificial Intelligence ឬ AI) ហើយអតិថិជនគោលដៅរបស់វា គឺជាក្រុមហ៊ុនដែលចង់ឲ្យកិច្ចការដោយដៃ ក្លាយជាស្វ័យប្រវត្តិ ដូចជា ការវាយបញ្ចូលទម្រង់សរសេរដោយដៃ ទៅក្នុងសៀវភៅបញ្ជី ជាដើម។
គួរឲ្យដឹងថា ក្រុមហ៊ុនប្រភេទ Startup មានអាយុ ៥ ឆ្នាំ ដែលទាមទារចំណែកទីផ្សារ ៦៤ ភាគរយ នៅក្នុងទីផ្សាររបស់ជប៉ុន សម្រាប់ការទទួលស្គាល់តួអក្សរអុបទិក (AI-based optical character recognition ឬ OCR) នេះ បានឃើញថាចំនួនកិច្ចសន្យារបស់វាសម្រាប់ Software កើនឡើងទ្វេដង នៅចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំមុន៕