Browsing: ជប៉ុន

យោងតាមកាសែត Chugoku Shimbun បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងផ្តល់ឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Micron Technology របស់សហរដ្ឋអាមេរិកជាមួយនឹងការឧបត្ថម្ភរហូតដល់ ៤៦,៥ ពាន់លានយ៉េន (៣២០ លានដុល្លារ) ក្នុងការគាំទ្រការវិនិយោគ ដូច្នេះក្រុមហ៊ុននោះអាចផលិតបន្ទះឈីបបានក្នុងកម្រិតខ្ពស់នៅរោងចក្ររបស់ខ្លួននៅ Hirsohima(ហ៊ីរ៉ូស៊ីម៉ា)។​ ជំនួយហិរញ្ញវត្ថុដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់អនុប្រធានាធិបតីអាមេរិក Kamala Harris គឺជាគំរូចុងក្រោយបង្អស់នៃកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូក្នុងការកសាងឧស្សាហកម្មផលិតបន្ទះឈីបរបស់ពួកគេចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន។…

អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស G7 ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងប្រទេសរុស្ស៊ី និងធនាគារកណ្តាលរបស់វា។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការដកពន្ធពីសម័យ ដូណាល់ ត្រាំ ចេញពីការនាំចូលដែកថែបរបស់ជប៉ុន ប្រហែល ១,២៥ លានតោនក្នុងមួយឆ្នាំ។

ជាង ៥៥ ភាគរយនៃក្រុមហ៊ុនជប៉ុន ចង់ពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០២១ នេះ និងឆ្នាំក្រោយ។ នេះបើយោងតាមការស្ទង់មតិរបស់អង្គការពាណិជ្ជកម្មជប៉ុន Japan External Trade Organization (JETRO)។

ប្រទេសជប៉ុន នឹងបដិសេធការដកពន្ធមួយចំនួនដល់ក្រុមហ៊ុនធំៗដែលមិនដំឡើងប្រាក់ឈ្នួល និងជំរុញការកាត់បន្ថយពន្ធវិញ សម្រាប់ក្រុមហ៊ុនព្រមដំឡើងប្រាក់ឈ្នួលបុគ្គលិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដំឡើងប្រាក់ខែនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយមួយ នៃផែនការកំណែទម្រង់ពន្ធប្រចាំឆ្នាំរបស់គណបក្សកាន់អំណាច បានបង្ហាញនៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ។ វិធីសាស្រ្ត “carrot-and-stick” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី Fumio Kishida លើការចែកចាយទ្រព្យសម្បត្តិដល់គ្រួសារ រួមទាំងដោយការជំរុញឲ្យក្រុមហ៊ុនដែលប្រាក់ចំណេញបានត្រលប់ទៅកម្រិតមុនកើតមានជំងឺរាតត្បាត ដើម្បីដំឡើងប្រាក់ខែឲ្យបុគ្គលិក។…

ក្រុមហ៊ុនរាយខ្សែដ៏ធំរបស់ប្រទេសជប៉ុន Muji បានបើកហាងដំបូងរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីបានបើកហាងមួយនៅទីក្រុងហូជីមិញ កាលពីខែវិច្ឆិកា។

ក្រុមឧស្សាហកម្មមកពីប្រទេសជប៉ុន និងហ្វាំងឡង់ នឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើបច្ចេកវិទ្យាគមនាគមន៍ជំនាន់ទី៦ ដោយស្វែងរកការនាំមុខក្នុងការបង្កើតស្តង់ដារ 6G នៅក្នុងវិស័យមួយដែលទទួលឥទ្ធិពលកាន់តែខ្លាំងឡើងពីក្រុមហ៊ុនចិន។

ប្រទេសអេស្បាញ បាននិយាយថា ខ្លួននឹងដកការរឹតបន្តឹងជាផ្លូវការសម្រាប់អ្នកដំណើរអង់គ្លេស ចាប់ពីថ្ងៃច័ន្ទនៅពេលដែលអនុក្រឹត្យចូលជាធរមាន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Toshiba បានលាឈប់ពីតំណែង កាលពីថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ចំពេលមានភាពចម្រូងចម្រាសលើការដេញថ្លៃទិញក្រុមហ៊ុន ក្នុងតម្លៃ ២០ ពាន់លានដុល្លារ ពីក្រុមហ៊ុនមូលធនឯកជន CVC Capital Partners។