សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការដកពន្ធពីសម័យ ដូណាល់ ត្រាំ ចេញពីការនាំចូលដែកថែបរបស់ជប៉ុន ប្រហែល ១,២៥ លានតោនក្នុងមួយឆ្នាំ។
ជាមួយគ្នានេះដែរ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុននិយាយថា ខ្លួននឹងជួយដោះស្រាយការផ្គត់ផ្គង់ដែកលើស ដែលជំរុញឲ្យតម្លៃធ្លាក់ចុះ។
កិច្ចព្រមព្រៀងនេះមានគោលបំណងលុបបំបាត់ “ការអនុវត្តមិនយុត្តិធម៌” នៅក្នុងឧស្សាហកម្មដែកសកល ដែលត្រូវបានគ្រប់គ្រងដោយប្រទេសចិន។
គួរឲ្យដឹងដែរថា រដ្ឋបាល Biden បានធ្វើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ EU រួចហើយ ប៉ុន្តែពន្ធនៅតែរក្សាលើការនាំចូលរបស់ចក្រភពអង់គ្លេស។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយថា កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុនដែលចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ខាងលើ នឹងជួយសហរដ្ឋអាមេរិកក្នុងការកសាងទំនាក់ទំនងឡើងវិញ ជាមួយសម្ព័ន្ធមិត្តនៅជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ប្រទេសចិន៕