ប្រទេសជប៉ុន នឹងបដិសេធការដកពន្ធមួយចំនួនដល់ក្រុមហ៊ុនធំៗដែលមិនដំឡើងប្រាក់ឈ្នួល និងជំរុញការកាត់បន្ថយពន្ធវិញ សម្រាប់ក្រុមហ៊ុនព្រមដំឡើងប្រាក់ឈ្នួលបុគ្គលិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដំឡើងប្រាក់ខែនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយមួយ នៃផែនការកំណែទម្រង់ពន្ធប្រចាំឆ្នាំរបស់គណបក្សកាន់អំណាច បានបង្ហាញនៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ។
វិធីសាស្រ្ត “carrot-and-stick” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី Fumio Kishida លើការចែកចាយទ្រព្យសម្បត្តិដល់គ្រួសារ រួមទាំងដោយការជំរុញឲ្យក្រុមហ៊ុនដែលប្រាក់ចំណេញបានត្រលប់ទៅកម្រិតមុនកើតមានជំងឺរាតត្បាត ដើម្បីដំឡើងប្រាក់ខែឲ្យបុគ្គលិក។
ចាប់តាំងពីបានឡើងកាន់អំណាចនៅចុងឆ្នាំ ២០១២ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីរបស់ប្រទេសជប៉ុន បានដាក់សម្ពាធលើក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីឲ្យបង្កើនប្រាក់ឈ្នួល។ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានប្រឆាំងនឹងភាពមិនប្រាកដប្រជាជុំវិញទស្សនវិស័យនេះ។
យ៉ាងណាមិញ ក្រុមហ៊ុនធំៗដែលដំឡើងប្រាក់ឈ្នួល ៤ ភាគរយ ពីកម្រិតកាលពីឆ្នាំមុន នឹងទទួលបានការកាត់បន្ថយពន្ធ រហូតដល់ ៣០ ភាគរយនៃប្រាក់ចំណូលជាប់ពន្ធរបស់ពួកគេ។ នេះបើយោងតាមផែនការដែលទទួលបានដោយសារព័ត៌មាន Reuters។
ផែនការសម្រាប់កំណែទម្រង់ពន្ធក្នុងឆ្នាំសារពើពន្ធនោះបានបង្ហាញទៀតថា ក្រុមហ៊ុនតូចៗដែលដំឡើងប្រាក់ឈ្នួល ២,៥ ភាគរយនឹងមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធ រហូតដល់ ៤០ ភាគរយឯណោះ៕