បច្ចេកវិទ្យា- នៅលើប្រព័ន្ធប្រតិបត្តិការ iOS 15.2 ឬចុងក្រោយ នឹងមានមុខងារត្រួតពិនិត្យមើល ឆែកមើលប្រវត្តិជួសជុល និងការផ្លាស់ប្តូរគ្រឿងបង្គុំនៃទូរស័ព្ទដៃ iPhone ដូចជា ថ្ម អេក្រង់ កាំមេរ៉ា ហើយសូម្បីតែគ្រឿងហ្ស៊ីន ឬក្លែងក្លាយក៏អាចដឹងផងដែរ។
ដើម្បីត្រួតពិនិត្យមើលបាន លោកអ្នកចូលទៅកាន់ Settings → General → About នោះលោកអ្នកនឹងបានឃើញព័ត៌មានប្រសិនបើទូរស័ព្ទនោះធ្លាប់បានផ្លាស់ប្តូរ ឬជួសជុល។ ត្រង់ចំណុចនេះ មានន័យថាប្រសិនបើទូរស័ព្ទនោះមិនមានការផ្លាស់ប្តូរគ្រឿង ឬជួសជុលទេ វានឹងមិនបង្ហាញព័ត៌មានឡើយ ហើយវាពិតជាមានប្រយោជន៌សម្រាប់ម្ចាស់ទូរស័ព្ទដែលជួសជុល ឬអ្នកត្រូវការទិញទូរស័ព្ទមួយទឹក។