Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ជប៉ុន កំពុងធ្វើការជាមួយ G7 លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី
    ព័ត៌មានថ្មីៗ

    ជប៉ុន កំពុងធ្វើការជាមួយ G7 លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី

    February 28, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស G7 ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងប្រទេសរុស្ស៊ី និងធនាគារកណ្តាលរបស់វា។

    ពាណិជ្ជកម្ម

    លោក Masato Kanda អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា “យើងនឹងឆ្លើយតបដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេស G7 ដើម្បីឲ្យយើងដាក់ទណ្ឌកម្មអតិបរមាដល់ប្រទេសរុស្ស៊ី សម្រាប់ការឈ្លានពានអ៊ុយក្រែន”។

    លោក Masato Kanda

    លោក Kanda ដែលមើលការខុសត្រូវលើគោលនយោបាយរូបិយប័ណ្ណរបស់ប្រទេសជប៉ុន នៅក្រសួងហិរញ្ញវត្ថុ (MOF) បានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីរបស់លោកនៅធនាគារកណ្តាលជប៉ុន និងទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ ដែលជាការប្រមូលផ្តុំលើកដំបូងក្នុងរយៈពេលប្រហែលមួយឆ្នាំ។

    គួរឲ្យដឹងដែរថា ភាគហ៊ុនរបស់ជប៉ុនបានធ្លាក់ចុះ ហើយប្រាក់យ៉េន បានទាក់ទាញតម្រូវការជារូបិយប័ណ្ណដែលមានសុវត្ថិភាពកាលពីថ្ងៃចន្ទ បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី សម្រាប់ការលុកលុយអ៊ុយក្រែន រួមទាំងការបិទធនាគារមួយចំនួនពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ផងដែរ។

    លោក Kanda បានបន្ថែមទៀតថា “យើងកំពុងកែតម្រូវ ជាមួយសេដ្ឋកិច្ចលោកខាងលិច ដើម្បីធានាថាការដាក់ទណ្ឌកម្មមានប្រសិទ្ធភាព។ ស្ថិរភាព​ទីផ្សារ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយរដ្ឋាភិបាល​កំពុង​ឃ្លាំមើល​ការ​អភិវឌ្ឍ​ទីផ្សារ​យ៉ាង​ដិតដល់”៕

    ជប៉ុន រុស្ស៊ី អ៊ុយក្រែន
    Share. Facebook Telegram WhatsApp
    Previous Articleជម្លោះជាមួយអ៊ុយក្រែន លុយ Rouble របស់រុស្ស៊ីធ្លាក់ចុះ បន្ទាប់ពីទណ្ឌកម្មថ្មីត្រូវបានប្រកាស
    Next Article Toyota ផ្អាកដំណើរការរោងចក្រ ក្រោយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.