Browsing: រុស្ស៊ី

ទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម សម្រាប់ភ្ញៀវទេសចររុស្ស៊ី បានផ្អាកសេវាកម្មរបស់ខ្លួនសម្រាប់ទីផ្សារជាបណ្តោះអាសន្ន ដោយសារការតែទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើប្រទេសរុស្ស៊ី។

ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បាននាំឱ្យម៉ាកយីហោលោកខាងលិចជាច្រើន គេចចេញពីប្រទេសរុស្ស៊ី ប៉ុន្តែហាងមួយចំនួននៅតែបន្តបើកនៅក្នុងប្រទេសនេះ ហើយនិយាយថា “ពួកគេមិនអាចបិទទ្វារបាននោះទេ”។

ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសហាមប្រាមការនាំចូលពេជ្ររុស្ស៊ី អាហារសមុទ្រ និង ស្រា vodka ផងដែរ ក្នុងការឆ្លើយតបចុងក្រោយបំផុតចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងមានបញ្ហា ដោយមួយចំនួនបានរាយការណ៍ថាមានការថយចុះភាគរយពីរខ្ទង់ ខណៈដែលការប្រឈមមុខដាក់គ្នាផ្នែកយោធា រវាងប្រទេសទាំងពីរនៅតែបន្ត។

ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចី និងជំនួយចំនួន ៧២៣ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

[ប្រទេសរុស្សី] ក្រោយពីមានការដាក់ទណ្ឌកម្មជាច្រើនទៅលើប្រទេសរុស្សី ធ្វើយ៉ាងណាដើម្បីអោយរុស្សីបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី សង្គ្រាមនេះនៅតែកើតមាន ដោយសារតែមិនទាន់អាចរកដំណោះស្រាយបាន ដែលធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចភាគីទាំងសងខាង រួមទាំងពិភពលោកផងដែរ។ យោងតាមសារព័ត៌មានរ៉យទ័រ បានអោយដឹងនៅថ្ងៃទី៦ ខែកុម្ភៈថ្ងៃនេះថា៖ ធនាគាររុស្ស៊ីជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ពួកគេនឹងចាប់ផ្តើមចេញបណ្ណក្នុងពេលឆាប់ៗនេះដោយប្រើប្រព័ន្ធប្រតិបត្តិករកាតរបស់ចិនគឺក្រុមហ៊ុន UnionPay រួមជាមួយនឹងប្រព័ន្ធបណ្តាញផ្ទាល់របស់ខ្លួន Mir បន្ទាប់ពី Visa និង MasterCard…

ប្រធានធនាគារពិភពលោកបានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា សង្រ្គាមនៅអ៊ុយក្រែន គឺជា “មហន្តរាយ” សម្រាប់ពិភពលោក ដែលនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Shell នឹងបញ្ចប់ការបណ្តាក់ទុនរួមគ្នាទាំងអស់ ជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតកុនល្បីៗ Warner Bros, Disney និង Sony បានបញ្ឈប់ការចេញផ្សាយខ្សែភាពយន្ត នៅក្នុងរោងកុនរុស្ស៊ីហើយ បន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។

អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស G7 ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងប្រទេសរុស្ស៊ី និងធនាគារកណ្តាលរបស់វា។