ក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងមានបញ្ហា ដោយមួយចំនួនបានរាយការណ៍ថាមានការថយចុះភាគរយពីរខ្ទង់ ខណៈដែលការប្រឈមមុខដាក់គ្នាផ្នែកយោធា រវាងប្រទេសទាំងពីរនៅតែបន្ត។
យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថា ក្រុមហ៊ុននាំចេញត្រីប្រារបស់វៀតណាម ចំនួន ៥ ទៅកាន់ប្រទេសរុស្ស៊ី បានរាយការណ៍ពីការធ្លាក់ចុះតម្លៃនាំចេញពីមួយឆ្នាំទៅមួយឆ្នាំ ២៩,៨ ភាគរយ មកនៅត្រឹម ២,១៨ លានដុល្លារក្នុងខែមករា។
គួរឲ្យដឹងថា វាផ្ទុយទៅនឹងការកើនឡើង ៧២,៥ ភាគរយនៃតម្លៃនាំចេញកាលពីឆ្នាំមុន ទៅកាន់ប្រទេសរុស្ស៊ី។ វៀតណាមជាប្រទេសនាំចូលត្រីធំបំផុតទី៣ របស់រុស្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាហ្សង់ទីន និងចិន។
VASEP បាននិយាយនៅក្នុងរបាយការណ៍មួយថា “ចាប់តាំងពីដើមឆ្នាំមក ហើយជាពិសេសបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ការនាំចេញត្រីទៅកាន់ទីផ្សារនេះបានប្រឈមមុខនឹងការរំខាន និងបញ្ហាប្រឈម” ។
ក្រុមអ្នកនាំចេញត្រីប្រានិយាយថា ការធ្លាក់ចុះ ៣០ ភាគរយនៃប្រាក់ ruble របស់រុស្ស៊ី ក៏បានធ្វើឱ្យអ្នកទិញ មិនចង់បង់ប្រាក់សម្រាប់ការបញ្ជាទិញរបស់ពួកគេដែឬ។ មិនតែប៉ុណ្ណោះ ដំណើរការទូទាត់ក៏មានការលំបាកទៀត ដោយសារតែការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ទៅលើរុស្ស៊ី។
លើសពីនេះទៅទៀត ការដឹកជញ្ជូនក៏ក្លាយជាបញ្ហាប្រឈមផងដែរ ជាមួយក្រុមហ៊ុនដឹកជញ្ជូនមិនទទួលយកការបញ្ជាទិញទៅកាន់ប្រទេសរុស្ស៊ី ដោយផ្តល់ឱកាសខ្ពស់ក្នុងការរឹបអូសទំនិញនៅតាមផ្លូវ។
យ៉ាងណាមិញ ក្រុមហ៊ុននាំចេញត្រីប្រារបស់វៀតណាម បានបញ្ឈប់ការចុះហត្ថលេខាលើការបញ្ជាទិញថ្មីទៅកាន់ប្រទេសរុស្ស៊ី ទោះបីជាអ្នកនាំចូលនៅតែចង់ទិញក៏ដោយ៕