ក្រុមហ៊ុនធំៗរួមមាន McDonald’s, Coca-Cola និង Starbucks បានចូលរួមក្នុងបញ្ជីក្រុមហ៊ុនដែលបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ដោយសារតែការលុកលុយលើអ៊ុយក្រែន។
McDonald’s បាននិយាយថា ខ្លួនកំពុងបិទភោជនីយដ្ឋានប្រហែល ៨៥០កន្លែងរបស់ខ្លួនជាបណ្តោះអាសន្ន នៅក្នុងប្រទេសរុស្ស៊ី ខណៈដែល Starbucks ក៏បាននិយាយថា ហាងកាហ្វេចំនួន ១០០កន្លែងរបស់ខ្លួននឹងបិទផងដែរ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធ ក្រុមហ៊ុនស្រាបៀរ Heineken បានបញ្ឈប់ការផលិត និងលក់ស្រាបៀរ នៅក្នុងប្រទេសរុស្ស៊ី។
យ៉ាងណាមិញ ចំណាត់ការរបស់ McDonald’s, Coca-Cola និង Starbucks កើតឡើងបន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុន ឱ្យធ្វើសកម្មភាពជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ក្រុមហ៊ុនទាំង៣ បាននិយាយថា ពួកគេនឹងបន្តបើកប្រាក់ខែដល់បុគ្គលិករបស់ពួកគេដដែល ថ្វីបើផ្អាកអាជីវកម្មក៏ដោយ៕