ទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម សម្រាប់ភ្ញៀវទេសចររុស្ស៊ី បានផ្អាកសេវាកម្មរបស់ខ្លួនសម្រាប់ទីផ្សារជាបណ្តោះអាសន្ន ដោយសារការតែទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើប្រទេសរុស្ស៊ី។
ក្រុមហ៊ុន Anex Vietnam Travel and Trading បានប្រកាសផ្អាកសេវាកម្មរបស់ខ្លួន បន្ទាប់ពីបានដឹកអ្នកទេសចររុស្ស៊ី ជាង ៣០០ នាក់ទៅផ្ទះវិញ កាលពីថ្ងៃព្រហស្បតិសប្តាហ៍មុន។
លោក Bui Quoc Dai នាយករងក្រុមហ៊ុន Anex Vietnam បាននិយាយថា ពួកគេបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសវៀតណាម ឱ្យបញ្ឈប់ជើងហោះហើរអន្តរជាតិទាំងអស់ (លើកលែងតែពី និងទៅប្រទេសបេឡារុស្ស) បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
លោក Dai បាននិយាយថា “យើងនឹងឈប់ធ្វើដំណើរទេសចរណ៍សម្រាប់អតិថិជនពីប្រទេសរុស្ស៊ី យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ២៨ ខែមីនា នៅពេលដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងប្រកាសការផ្លាស់ប្តូរបន្ថែមទៀត”៕