ក្រុមហ៊ុន Vinamilk បានរំពឹងថា នឹងមើលឃើញប្រាក់ចំណេញធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ក្នុងឆ្នាំ ២០២២ ដោយសារការកើនឡើងនៃថ្លៃដើមនៃវត្ថុធាតុដើម និងការដឹកជញ្ជូន។
ក្រុមហ៊ុនទឹកដោះគោឈានមុខគេរបស់វៀតណាមខាងលើ បានកំណត់គោលដៅប្រាក់ចំណេញមុនបង់ពន្ធចំនួន ១២ ទ្រីលានដុង (៥២៤ លានដុល្លារ) ពោលគឺធ្លាក់ចុះ ៧ ភាគរយធៀបនឹងឆ្នាំមុន ទោះបីជាប្រាក់ចំណូលទំនងជាកើនឡើង ៥ ភាគរយដល់ ៦៤ ទ្រីលានដុងក៏ដោយ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន ប្រាក់ចំណេញរបស់ Vinamilkបានធ្លាក់ចុះ ៤,៤ ភាគរយ ពីកំណត់ត្រា ១៣,៥២ ទ្រីលានដុងក្នុងឆ្នាំ ២០២០។
ក្រុមហ៊ុនបាននិយាយថា កាលពីឆ្នាំមុន វាបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងកង្វះខាតវត្ថុធាតុដើម និងការកើនឡើងតម្លៃចំណីសត្វ និងការដឹកជញ្ជូន ផងដែរ។ តម្លៃចំណីសត្វបានកើនឡើង ៣០-៤០ ភាគរយកាលពីឆ្នាំមុន ហើយត្រូវបានកំណត់ថា នឹងបន្តកើនឡើងនៅឆ្នាំនេះទៀត។
មិនតែប៉ុណ្ណោះ ការចំណាយលើការដឹកជញ្ជូនបានកើនឡើង ២០ ភាគរយក្នុងស្រុក និង ៥០០ ភាគរយនៅទូទាំងពិភពលោក៕