[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការបញ្ចេញរថយន្តភីកអាប់ Mitsubishi Triton / L200 Ralliart Special Edition ផលិតដោយក្រុម Mitsubishi Ralliart ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ Asian Cross Country Rally (AXCR) ឆ្នាំ ២០២២ ហើយនឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show លើកទី ៤៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ខែមិនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២នេះ។
ក្នុងនោះក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានបច្ចេកទេសអំពី Triton/L200 Ralliart ទេ ប៉ុន្តែក្រុមហ៊ុន Mitsubishi និយាយថាបានធ្វើឲ្យម៉ាស៊ីនបានប្រសើរឡើងហើយធ្វើឲ្យរថយន្តមានកម្លាំងខ្លាំង នឹងក្លាយជាគូប្រជែងសំខាន់របស់ Ford Ranger Raptor។ ក្នុងនោះ រថយន្ត Triton Ralliart បានបំពាក់មកជាមួយ suspension ដែលបានដំឡើងឲ្យកាន់តែប្រសើរឡើង, សំបកកង់ប្រភេទ Off-road, បំពង់ស៊ីមាំងខាងមុខ, របាំងភក់, ទំពក់អូសសណ្តោង និងការប្រើប្រាស់ពណ៌ពិសេសពណ៌ប្រផេះ រួមជាមួយពណ៌ក្រហម និងខ្មៅ និងរំលេចដោយស្ទីគ័រជុំវិញរថយន្តផងដែរ។
ក្នុងនោះ លោក Koito បាននិយាយថា “យើងនឹងបន្តធ្វើឲ្យប្រសើរឡើងនូវរថយន្តរបស់យើង និងសេវាកម្មក្រោយពេលលក់សម្រាប់អតិថិជនថៃ។ រួមបញ្ចូលគ្នានៅ Mitsubishi Motors-ness នៃសុវត្ថិភាព ទំនុកចិត្ត និងផាសុកភាព។ លើសពីនេះទៀត បទពិសោធកីឡាប្រណាំង motorsport ដែលយើងបានប្រមូលមកពីការប្រណាំងដែលឈ្នះក្នុងការប្រកួតជុំគ្នារបស់ពិភពលោកត្រូវបានបញ្ជូនទៅកាន់រថយន្តថ្មីរបស់យើងជាបច្ចេកវិទ្យាក្នុងរថយន្ត គ្រប់ម៉ូដែលរបស់ Mitsubishi Motors ថ្ងៃនេះ។
គួរឲ្យដឹងថា ដើម្បីពង្រឹង DNA បន្តនៅចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការប្រណាំង motorsport នៅកម្រិតខ្ពស់បំផុត ក្រុមហ៊ុន Mitsubishi Motors បានប្រកាសពីផែនការចូលរួមនៅក្នុងព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំ ២០២២ ក្រោមក្រុម Mitsubishi Rally ART (Mitsubishi RALLIART) ក្រុមប្រណាំងនេះនឹងដឹកនាំដោយលោក Hiroki Masuoka ដែលជាអ្នកបើកឡានប្រណាំងជប៉ុនឈានមុខគេមួយនៅលើពិភពលោក និងជើងឯក Dakar Rally ពីរជាប់ៗគ្នាក្នុងឆ្នាំ ២០០២ និង ២០០៣។
ជាមួយគ្នានេះ លោក Hiroshi Masuoka ដែលជាអ្នកចូលរួម ២១ សម័យកាល និងជាម្ចាស់ជើងឯក ២ សម័យកាលនៅក្នុង Dakar Rally គឺជានាយកក្រុមនៃក្រុម Mitsubishi Ralliart Team ក្នុងប្រទេសថៃ ដែលជាកម្មសិទ្ធិរបស់ Tant Sports បាននិយាយថា “ការចូលរួមរបស់ក្រុមហ៊ុន Mitsubishi Motors នៅក្នុង AXCR គឺស្ថិតក្នុងទម្រង់នៃការឧបត្ថម្ភ។ ការគាំទ្រផ្នែកបច្ចេកទេសនឹងបង្កើនភាពពិសេសនៃផលិតផលរបស់យើង។ ជាពិសេសសម្រាប់គំរូយុទ្ធសាស្ត្រក្នុងអាស៊ាន។ នេះរួមបញ្ចូលទាំងរថយន្តភីកអាប់ និងរថយន្ត SUV។ ក្រុម Mitsubishi Ralliart កំពុងរៀបចំដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ Mitsubishi ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា៕