ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បាននាំឱ្យម៉ាកយីហោលោកខាងលិចជាច្រើន គេចចេញពីប្រទេសរុស្ស៊ី ប៉ុន្តែហាងមួយចំនួននៅតែបន្តបើកនៅក្នុងប្រទេសនេះ ហើយនិយាយថា “ពួកគេមិនអាចបិទទ្វារបាននោះទេ”។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ាកយីហោល្បីៗដូចជា Marks and Spencer, Burger King និងក្រុមសណ្ឋាគារ Marriott និង Accor ត្រូវបានកម្រិតដោយកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខដ៏ស្មុគស្មាញ ដែលរារាំងពួកគេមិនឱ្យដកខ្លួនចេញពីប្រទេសរុស្ស៊ីបានឡើយ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនទាំងនោះបានផ្តល់ប្រភពអាជីវកម្មពីរុស្ស៊ីទៅឱ្យភាគីទី៣ ហើយមិនមានម្ចាស់ប្រតិបត្តិការដែលមានឈ្មោះរបស់ពួកគេទេ។ បើគិតរួមគ្នា ក្រុមហ៊ុនខាងលើមានហាងជិត ១ពាន់កន្លែង នៅតែបើកនៅក្នុងប្រទេសរុស្ស៊ី។
Marks and Spencer មានហាងចំនួន ៤៨កន្លែង ហើយ Burger King មានភោជនីយដ្ឋានចំនួន ៨០០កន្លែង នៅតែបើក ខណៈដែល Marriott និង Accor មានសណ្ឋាគារចំនួន ២៨ និង ៥៧ កន្លែង រៀងៗខ្លួន។
យ៉ាងណាមិញ ម៉ាកយីហោទាំងនោះត្រូវបានជាប់គាំងក្នុងកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខស្របច្បាប់ ដែលធ្វើឱ្យពួកគេពិបាកក្នុងការដកឈ្មោះចេញពី High Streets និងផ្សារទំនើបរបស់រុស្ស៊ី៕