ម្ចាស់ហាង KFC និង Pizza Hut បាននិយាយថា ការលក់បានធ្លាក់ចុះ ២០% ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមីនា ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ១៩ ថ្មី រីករាលដាលពាសពេញប្រទេសចិន។
ក្រុមហ៊ុន Yum China បាននិយាយថា “ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស” នៅពេលដែលការបិទខ្ទប់ក្នុងតំបន់ ត្រូវបានដាក់ឱ្យដំណើរការដើម្បីទប់ស្កាត់ការរីករាលដាល។
គួរឲ្យដឹងថា ហាងជាង ១ ១០០កន្លែងរបស់វាត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ឬផ្តល់ជូនការតែការវិចខ្ចប់ប៉ុណ្ណោះ ហើយការលក់នៅតែ “ធ្លាក់ចុះ”។ ការចាក់សោរបិទខ្ទប់ខាងលើ គឺស្ថិតក្នុងចំណោមការបិទខ្ទប់ធំបំផុតរបស់ចិន ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩ មក។
ក្នុងនោះរួមមានទាំងខេត្ត Jilin ដែលជាកន្លែងរបស់ក្រុមហ៊ុន ដូចជា ក្រុមហ៊ុនផលិតរថយន្ត Toyota និង Volkswagen ក៏ដូចជាមជ្ឈមណ្ឌលបច្ចេកវិទ្យា Shenzhen ខណៈដែលចំនួននៃការឆ្លងថ្មីនៃប្រភេទ Omicron កំពុងកើនឡើង។
Yum China បាននិយាយថា “ចូលមកដល់ខែមីនា ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ជាមួយនឹងវីរុស Omicron ដែលអាចឆ្លងបានខ្ពស់ ដែលបណ្តាលឱ្យមានការផ្ទុះឡើងនៅទូទាំងប្រទេសចិន រួមទាំងតំបន់សំខាន់ៗខាងសេដ្ឋកិច្ច ដូចជា Guangdong, Shanghai, Shandong និង Jilin”៕