Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda ADV350 ចេញលក់ជាផ្លូវការនៅប្រទេសថៃ!
    ព័ត៌មានថ្មីៗ

    Honda ADV350 ចេញលក់ជាផ្លូវការនៅប្រទេសថៃ!

    March 17, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវម៉ូឌែល ADV 350 ស៊េរីឆ្នាំ ២០២២ ប្រភេទ SUV Bike ជាមួយនឹងការរចនាបែបផ្សងព្រេង, ម៉ាស៊ីនកម្លាំងខ្លាំង និងបច្ចេកវិទ្យាទំនើបសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

    ពាណិជ្ជកម្ម

    រូបរាង AVD 350 ទទួលបានការរចនាទ្បើងបែបស្ព័រដោយបានបំពាក់នូវចង្កៀងមុខ-ក្រោយLED, កុងទ័រឌីជីថល LCD, រន្ធ USB, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។

    ចំពោះថាមពលនៃម៉ូតូ Honda AVD 350 ប្រើប្រាស់នូវម៉ាស៊ីន eSP + ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។

    Honda ADV 350 ក៏បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធបញ្ជាសំឡេង HSVCs មានមុខងារ ៤ ប្រភេទការហៅចូល-ចេញ ការរុករក កម្មវិធីតន្ត្រី, ប្រព័ន្ធការគ្រប់គ្រងស្ថេរភាព HSTC, ប្រព័ន្ធហ្រ្វាំង ABS មុខ-ក្រោយ, Honda Smart Key ដើម្បីចាប់ផ្តើមម៉ាស៊ីនដោយមិនចាំបាច់មានសោ និងកំណត់ទីតាំង និងការពារចោរកម្មផងដែរ។

    សូមបញ្ជាក់ថាចំពោះម៉ូតូ Honda ADV 350 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែលតម្លៃចាប់ពី ៥ ៥២៧ ដល់ ៥ ៤៦៧ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

    Honda
    Share. Facebook Telegram WhatsApp
    Previous Articleចំនួនលក់របស់ KFC និង Pizza Hut ធ្លាក់ចុះ ខណៈដែលករណីកូវីដ១៩ ផ្ទុះឡើងវិញនៅចិន
    Next Article ក្រសួងសម្រេចលុបចោលលក្ខខណ្ឌចំនួន៣ សម្រាប់អ្នកដំណើរមកពីបរទេស

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.